លិខិតបំភ្លឺរបស់អ្នកឧកញ៉ា ហ៊ុន តូ មានហ៊ុន៣០ភាគរយ ជាមួយក្រុមហ៊ុន HUIONE PAY ប៉ុន្តែមិនមានសិទ្ធិចាត់ចែងការងារទូទៅនៅក្នុងក្រុមហ៊ុននោះឡើយ

PTH÷ សេចក្តីបំភ្លឺរបស់អ្នកឧកញ៉ា ហ៊ុន តូ មានហ៊ុន៣០ភាគរយ ជាមួយក្រុមហ៊ុន HUIONE PAy PLC.)។ថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មានក្នុងបណ្ដាញសង្គម ដោយបានភ្ជាប់រូបខ្ញុំពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន ហួយវ័ន ផេ ម.ក (HUÍONE PAY PLC.) ដែលជាគ្រឹះស្ថានដក និងដាក់ប្រាក់ ក្នុងនោះបានចោទប្រកាន់ខ្ញុំថាជាថៅកែធំរបស់ក្រុមហ៊ុននេះ ដោយបានប្រមូលផ្តុំធ្វើបាតុកម្មតវ៉ា ដើម្បីឱ្យខ្ញុំចេញមុខដោះស្រាយករណីលុយដែលពួកគាត់បានដាក់ ហើយមិនទាន់បានទទួលការទូទាត់សងវិញ។ខ្ញុំសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កន្លងមកខ្ញុំបាទពិតជាមានភាគហ៊ុននៅ ក្នុងក្រុមហ៊ុន ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ចំនួន ៣០% ពិតប្រាកដមែន នៅក្នុង លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ ២០២០។ ប៉ុន្តែ Read more

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមវេទិកាជាតិលើកទី៣ស្ដីពីទីក្រុងនិងលំនៅឋាន ក្រោមប្រធានបទការកសាងអនាគតទីក្រុងកម្ពុជា៖ ផលិតភាពនិងភាពធន់ជាមួយប្រព័ន្ធលំនៅឋានប្រកបដោយបរិយាបន្ន

PTH÷ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមវេទិកាជាតិលើកទី៣ស្ដីពីទីក្រុងនិងលំនៅឋាន ក្រោមប្រធានបទការកសាងអនាគតទីក្រុងកម្ពុជា៖ ផលិតភាពនិងភាពធន់ជាមួយប្រព័ន្ធលំនៅឋានប្រកបដោយបរិយាបន្ន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួង ដនស, សហការរៀបចំដោយធនាគាពិភពលោក អង្គការសហប្រជាជាតិប្រចាំកម្ពុជា និងអង្គការ UN-HABITAT ដោយមានអ្នកចូលរួមជាច្រើន ពីតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងបណ្ដាស្ថាប័នវិស័យឯកជនជាដើម។ នៅក្នុងវេទិកានេះដែរ ឯកឧត្តម សួស ប្រាថ្នា ត្រូវបានអញ្ជើញឱ្យចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទស្ដីពីតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការងារនគរូបនីយកម្មប្រកបដោយចីរភាពនៅកម្ពុជា។ ក្នុងបទអន្តរាគមន៍នេះ Read more

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA)

PTH÷ នារសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមនិងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA) ដែលតំណាងដោយ កញ្ញា ប្លុង ម៉ាលីពណ៌ អគ្គនាយិការងនិងជានាយិកាផលិតផលឌីជីថល នៅទីស្ដីការក្រសួងមហាផ្ទៃ។ ពិធីនេះមានការចូលរួមពីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យចំណុះនាយកដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរដ្ឋបាល និងធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់(ABA)។ សូមជម្រាបជូនថា អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA) សម្រាប់ប្រតិបត្តិការប្រមូលចំណូលពីសេវាសាធារណៈ តាមប្រព័ន្ធទូទាត់អេឡិចត្រូនិក ត្រូវបានរៀបចំក្នុងគោលបំណងដើម្បីជំរុញនិងលើកកម្ពស់ប្រសិទ្ធភាពនិងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋដែលស្នើសុំសេវាចុះបញ្ជីសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ឱ្យបានកាន់តែឆាប់រហ័ស Read more

លោកបណ្ឌិត ទូច វណ្ណះ និងភរិយា ព្រមទាំងក្រុមគ្រួសារផ្ញើរសារអបអរសាទរចំពោះឯកឧត្តម អ៊ូ វណ្ណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសត្រូវបានតែងតាំងជា “ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.១៦” ចំណុះគណៈកម្មាធិការគណបក្ស គ.២

PTH: លោកបណ្ឌិត ទូច វណ្ណះ និងភរិយា ព្រមទាំងក្រុមគ្រួសារផ្ញើរសារគោរពជូនពរ និងអបអរសាទរចំពោះឯកឧត្តម អ៊ូ វណ្ណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសត្រូវបានតែងតាំងជា “ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.១៦” ចំណុះគណៈកម្មាធិការគណបក្ស គ.២៧។ការតែងតាំងនេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ និងប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពរបស់គណៈកម្មាធិការគណបក្សមូលដ្ឋាន ចំណុះគណៈកម្មាធិការគណបក្ស គ.២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្ស គ.២៧ នៅវិមាន ៧មករា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមចូលរួមអបអរសាទរដោយស្មោះអស់ពីចិត្តជូនចំពោះឯកឧត្តមប្រធាន អ៊ូ វណ្ណា និងសូមគោរពជូនពរឯកឧត្តមប្រធាន Read more

ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ជួបប្រជុំពិភាក្សាការងារជាមួយនាយកគ្រប់គ្រងការិយាល័យកណ្តាលនៃJICA និងអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនង(ក្រសួងមហាផ្ទៃ)

PTH÷ កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.អ.ប. ជួបប្រជុំជាមួយ លោក អានដូ ណាអូគី(Ando Naoki) នាយកគ្រប់គ្រងការិយាល័យកណ្តាលនៃJICA នៅទីក្រុងតូក្យូ ដើម្បីពិភាក្សាការងារអំពីការបន្តកិច្ចសហប្រតិបត្តិការនាពេលខាងមុខទៀត។ ក្នុងថ្ងៃដដែលនេះ គណៈប្រតិភូកម្ពុជា ក៏ចូលរួមស្តាប់ការធ្វើបទបង្ហាញស្ដីពីរដ្ឋបាលមេត្រូប៉ូលីតែន ទីក្រុងពិសេស និងបញ្ហាប្រឈមនានានៃទីក្រុងធំៗ ដោយ ឯកឧត្តម អុអេដា ម៉ាសាយ៉ា ( Ueda Masaya) អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនង(ក្រសួងមហាផ្ទៃ)៕

ប្រជាពលរដ្ឋ ជិត១២ម៉ឺននាក់បានទទួលសេវាជិះរថយន្តក្រុងដោយឥតគិតថ្លៃទៅលេង ស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំរយៈពេល៦ថ្ងៃ

ក្នុង រយៈពេល៦ថ្ងៃប្រជាពលរដ្ឋ និងកម្មករកម្មការនីជិត១២ម៉ឺននាក់ បានទទួលសេវា រថយន្តក្រុងសាធារណ:របស់ រដ្ឋបាលរាជធានីភ្នំពេញ ដោយ ឥតគិតថ្លៃ ទៅលេង ស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំមមី ២០២៦។ លោកស្រី ដោ សម្ផស្ស នាយករង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថាក្នុងរយៈពេល៦ថ្ងៃ ពីថ្ងៃទី ១២ដល់ថ្ងៃទី១៧ ខែមេសា មានប្រជាពលរដ្ឋជិត១២ម៉ឺននាក់ បានទទួលសេវា ដឹកជញ្ជួនរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ។ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ ក្រោយពីមានការណែនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី Read more

អង្គការសហប្រជាជាតិ៖ សង្គ្រាមអ៊ីរ៉ង់ បានបំផ្លាញសេដ្ឋកិច្ចប្រទេសអារ៉ាប់ជិត ២០០ពាន់លានដុល្លារ

បើតាមការសិក្សាថ្មីមួយរបស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា សង្គ្រាមរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ត្រូវបានគេជឿជាក់ថា បានបំផ្លាញកំណើនសេដ្ឋកិច្ចប្រទេសអារ៉ាប់ជិត ២០០ពាន់លានដុល្លារនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។  យោងតាមការវិភាគរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានឱ្យដឹងអំពីផលវិបាកសេដ្ឋកិច្ច និងសង្គម សម្រាប់បណ្ដារដ្ឋអារ៉ាប់បានឱ្យដឹងថា ប្រទេសអារ៉ាប់អាចនឹងខាតបង់ចន្លោះពី ១២០ ពាន់លានដុល្លារ ទៅ ១៩៤ ពាន់លានដុល្លារ ពីផលិតផលក្នុងស្រុកសរុប (GDP) ដោយសារតែការរំខានពីសង្គ្រាមអ៊ីរ៉ង់។ ទីភ្នាក់ងារនេះបានលើកឡើងថា ខ្លួនបានសិក្សាពីសេណារីយ៉ូផ្សេងៗគ្នាមួយចំនួន ដើម្បីកំណត់ពីរបៀបនៃជម្លោះ ដែលបានចាប់ផ្តើមកាលថ្ងៃទី២៨ ខែកុម្ភៈ អាចប៉ះពាល់ដល់ប្រទេសនានានៅក្នុងតំបន់។ អ្នកផ្តួចផ្តើមរបាយការណ៍នេះ ក៏បានព្រមានដែរថា ការខូចខាតអាចធ្ងន់ធ្ងរ បើសិនជាសង្គ្រាមបញ្ចប់ក្នុងពេលឆាប់ៗនេះក៏ដោយ។  គួរបញ្ជាក់ថា ការខាតបង់សរុបអាចបណ្តាលឱ្យអត្រាគ្មានការងារធ្វើក្នុងតំបន់ កើនឡើងរហូតដល់ ៤ ភាគរយ ដែលធ្វើឱ្យបាត់បង់ការងារប្រហែល Read more

សារធាតុស្លឹកកា្រធំ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព បានដាក់លក់យ៉ាងអនាធិបតេយ្យ ឡើងវិញក្នុងក្រុងប៉ោយប៉ែត

ថ្មីៗនេះមានការរាយកាណ៍ និងសំណូមពរ ពីប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងបានរិះគន់ចំៗទៅលើអាជ្ញាធរមានសមត្ថកិច្ច បន្ទាប់ពីសង្កេតឃើញថា ការលក់ដូរភេសជ្ជៈចម្រាញ់ចេញពីស្លឹកក្រាធំ បានត្រឡប់មកមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងឡើងវិញ ហាក់បីដូចជាគ្មានការខ្លាចញញើតច្បាប់ទាល់តែសោះ។ គួររំលឹកផងដែរ សារធាតុស្លឹកកា្រធំ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពត្រូវបានគេយកមកផលិតបំលែងជាភេសជ្ជៈមួយចំនួនដែល ប្រឈមហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់វា ។ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យបានធ្វើការបង្ក្រាបទប់ស្កាត់ និងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពិសេស សិស្សានុសិស្ស និងយុវវ័យមិនត្រូវផឹកឬ ប្រើប្រាស់ភេសជ្ជៈដែលចម្រាញ់ចេញពីស្លឹកកា្រធំ ។ បើតាមលោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ អ្នកនាំពាក្យសាលាខេត្ត បានបង្ហាញនូវឯកសាររូបភាពស្លឹកកា្រធំស្រដៀងស្លឹកថ្កូវ និងមួយទៀតស្រដៀងស្លឹកខ្ទុំ គ្រាន់តែស្លឹកវាធំហើយមានទងវែង។ ដើមក្រាធំកម្រមាននៅក្នុងស្រុកយើង ភាគច្រើនគេទិញស្លឹកនេះពីប្រទេសថៃ។ លោកនាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមជុំវិញផលិតផលសម្រេចជាទឹកភេសជ្ជៈដែលត្រូវបានគេចម្រាញ់ពីស្លឹកកា្រធំ ឬកាធំនេះ វានាំឲ្យប៉ះពាល់សុខភាពអ្នកផឹក ក្នុងនោះមានយុវជន កម្មករហើយក្នុងពេលថ្មីៗនេះវាបាន រាលដាលទៅដល់សិស្សានុសិស្ស ៕

ឯកឧត្តម ឌី វិជ្ជា៖ កងកម្លាំងគ្រប់លំដាប់ថ្នាក់ បានខិតខំការពារសន្តិសុខទូទាំងប្រទេស មានភាពល្អប្រសើរ គ្រប់គោលដៅកម្សាន្តសប្បាយ ក្នុងឱកាសចូលឆ្នាំថ្មី

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានថ្លែងនូវការកោតសរសើរ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ និងសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារសន្តិសុខ ជារួម នៅទូទាំងប្រទេស មានភាពល្អប្រសើរ គ្រប់គោលដៅកម្សាន្តសប្បាយ វត្តអារាម តំបន់ទេសចរណ៍ រមណីយដ្ឋាន និងកន្លែងប្រារព្ធពិធីសង្ក្រាន្ត នៅតាមរាជធានី-ខេត្ត បានដំណើរការ ទៅដោយរលូន និង មានសុវត្ថិភាព។ ការកោតសរសើររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាន គណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផល កិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុបផែនការ Read more

នាយឧត្តមសេនីយ៍ សៅ សុខា មានទាំងមោទនភាព និងសេចក្ដីអៀនខ្មាស់ ក្នុងការដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រយៈពេល ២០ឆ្នាំ

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចំណាយពេល ២០ឆ្នាំហើយ ក្នុងការដឹកនាំសហព័ន្ធ និងអភិវឌ្ឍន៍វិស័យកីឡាដ៏មានប្រជាប្រិយលើពិភពលោកមួយនេះ ជាមួយសមិទ្ធផលគួរឲ្យមានមោទនភាព តែក៏មានសេចក្ដីអៀនខ្មាស់ ចំពោះការមិនទាន់សម្រេចបំណងជូនអ្នកគាំទ្រផងដែរ។ ថ្លែងក្នុងមហាសន្និបាតលើកទី២០ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈនេះ ប្រធានសហព័ន្ធខាងលើបានគូសបញ្ជាក់ថា «ឆ្នាំនេះ គឺមានរយៈពេល ២០ឆ្នាំគត់ ដែលខ្ញុំចាប់ផ្ដើមចូលរួមក្នុងវិស័យបាល់ទាត់។ ខ្ញុំមានទាំងមោទនភាព និងភាពសប្បាយរីករាយ ប៉ុន្ដែខ្ញុំក៏មានការអៀនខ្មាស់ណាស់ដែរ»។ លោក សៅ សុខា បន្ដថា «ខ្ញុំសប្បាយ ត្រង់ថា ពេលខ្ញុំចាប់ផ្ដើមធ្វើបាល់ទាត់ នៅកម្ពុជា មានទីលានបាល់ទាត់ មានតែពហុកីឡដ្ឋានជាតិមួយដែលមានស្មៅ…។ រហូតមកដល់ថ្ងៃនេះ យើងមានសកម្មភាពបាល់ទាត់ទូទាំងប្រទេស និងគ្រប់ទីកន្លែង សូម្បីតែមន្ដ្រីរាជការរបស់រាជរដ្ឋាភិបាល និងកម្មវិធីសំខាន់ៗ តែងយកបាល់ទាត់មកធ្វើការជួបជុំគ្នា ។ ខ្ញុំគិតថានេះគឺជាជោគជ័យ Read more