ប្រមុខមហាផ្ទៃ ស្វាគមន៍ និងសន្យាជ្រោមជ្រែងធុរជនជប៉ុនបោះទុនពង្រីកការវិនិយោគនៅតាមបណ្ដាខេត្តកម្ពុជា
ភ្ជាប់នឹងការបង្ហាញក្ដីរីករាយចំពោះសកម្មភាពវិនិយោគក្រុមហ៊ុន សហគ្រាសខ្នាតតូច និងមធ្យមជប៉ុន នៅតាមបណ្ដាខេត្តនៃប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបជូនសមាគមជប៉ុន-កម្ពុជា (JCA) ក្នុងជំនួបនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ អំពីឆន្ទៈត្រៀមផ្ដល់ការគាំទ្រ និងបង្កលក្ខណៈស្របតាមច្បាប់ឱ្យបានប្រកបដោយភាពកក់ក្ដៅ។បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់ជំរុញការវិនិយោគខ្នាតតូច និងមធ្យម ពិសេសផ្ដល់សិទ្ធិសម្រេចឱ្យរដ្ឋបាលរាជធានី-ខេត្ត ទាក់ទាញ និងអនុម័តលើការវិនិយោគតម្លៃក្រោម ៥ លានដុល្លារ។ការថ្លែងរបស់ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងបន្ទាប់ពី ឯកឧត្តម TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានមានប្រសាសន៍អំពីការដំណើរការរបស់សហគ្រាស និងក្រុមហ៊ុនជប៉ុនចុងក្រោយ២ទៀត គឺទីតាំងផលិតសូត្រមាស និងចិញ្ចឹមត្រី Read more










