គ្រួសារជនរងគ្រោះដង្ហើយហៅរកយុត្តិធម៌ដោយសារបុគ្គលឈ្មោះ ថន សុភា បោកលុយរបស់ពួកគាត់សន្យាចូលក្រមខណ្ឌតែមិនបានសម្រេច

PTH÷ គ្រួសាររងគ្រោះទី៤ រស់នៅភូមិព្រៃព្រាល ខ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលចាញ់បោកបុគ្គល ថន សុភា ជានាយទាហាន ធានាអះអាងរត់ការចូលក្របខណ្ឌក្រសួងការពារជាតិ អស់លុយ ចំនួន ១៣០០០ ដុល្លា បើសរុបទាំង4គ្រួសារ អស់ចំនួនជាង 50,000ដុល្លារ។ មហាជនកំពុងតែចោតសួរថាតើលុយទាំងអស់នេះលោកយកទៅអោយលោកធំណាខ្លះ មហាជនរងចាំណាត់ការរបស់លោក សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តកំពង់ធំតើមានវិធានការយ៉ាងណាទៅលើឈ្មោះ ថន សុភា ជានាយទាហានដែរបោកលុយគេនោះ ជនរងគ្រោះសុំស្នើរដល់ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងចាត់មន្ត្រីបើកការស៊ើបសង្កេតទៅលើបុគ្គលឈ្មោះ ថន សុភា ដែរបោកលុយជនរងគ្រោះយកមកផន្ទាទោសជាក់ជាមិនខាន នឹងផ្តល់ភាពយុត្តិធម៌ជូនជនរងគ្រោះទាំង៤គ្រួសារវិញ៕ អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម Read more

ក្រោយផ្សាយព័ត៌មានអំពីមេខ្យល់នាំពលករឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃឃើញថាសមត្ថកិច្ចបានធ្វើការសាវជ្រាវនិងឃាត់ខ្លួនបានមេខ្យល់មួយនាក់ចំណែកមួយនាក់ទៀតកំពុងតែរត់គេច

ខេត្តបាត់ដំបង÷ បើតាមរបាយការណ៍របស់សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមេខ្យល់ដែលនាំពលករឆ្លងដែនដោយខុសច្បាប់កាលពីថ្ងៃទី ១៣ខែមិថុនាឆ្នាំ ២០២៦មកដល់ថ្ងៃទី ១៤ ខែឆ្នាំដដែលសមត្ថកិច្ចបានធ្វើការសាវជ្រាវនិងឃាត់ខ្លួនបានមេខ្យល់ ១ ម្នាក់ឈ្មោះ រិត ផលរ៉ា ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណែកមួយនាក់ទៀតកំពុងតែរត់គេចខ្លួនទាំងនេះគួរបញ្ជាក់បានថាពិតជាកើតមាននៅពលករឆ្លងដែនដោយខុសច្បាប់យ៉ាងពិតប្រាកដមែន។របាយការណ៍សមត្ថកិច្ចមានដូចតទៅ(មុខសញ្ញានាំមនុស្សឆ្លងដែនដោយខុសច្បាប់ម្នាក់ក្នុងចំណោមបក្សពួកផ្សេងទៀតត្រូវបានបង្រ្កាបឃ-ាត់ខ្លួនអនុវត្តតសមច្បាប់នៅស្រុកសំពៅលូន៖កាលពីនៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០និង ៣០ នាទីនៅចំណុចភូមិសាស្ត្រក្រុមទី០៧ ភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុន ចាន់ Read more

សារធាតុស្លឹកកា្រធំ ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព បានដាក់លក់យ៉ាងអនាធិបតេយ្យ ឡើងវិញក្នុងក្រុងប៉ោយប៉ែត

ថ្មីៗនេះមានការរាយកាណ៍ និងសំណូមពរ ពីប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងបានរិះគន់ចំៗទៅលើអាជ្ញាធរមានសមត្ថកិច្ច បន្ទាប់ពីសង្កេតឃើញថា ការលក់ដូរភេសជ្ជៈចម្រាញ់ចេញពីស្លឹកក្រាធំ បានត្រឡប់មកមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងឡើងវិញ ហាក់បីដូចជាគ្មានការខ្លាចញញើតច្បាប់ទាល់តែសោះ។ គួររំលឹកផងដែរ សារធាតុស្លឹកកា្រធំ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពត្រូវបានគេយកមកផលិតបំលែងជាភេសជ្ជៈមួយចំនួនដែល ប្រឈមហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់វា ។ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យបានធ្វើការបង្ក្រាបទប់ស្កាត់ និងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពិសេស សិស្សានុសិស្ស និងយុវវ័យមិនត្រូវផឹកឬ ប្រើប្រាស់ភេសជ្ជៈដែលចម្រាញ់ចេញពីស្លឹកកា្រធំ ។ បើតាមលោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ អ្នកនាំពាក្យសាលាខេត្ត បានបង្ហាញនូវឯកសាររូបភាពស្លឹកកា្រធំស្រដៀងស្លឹកថ្កូវ និងមួយទៀតស្រដៀងស្លឹកខ្ទុំ គ្រាន់តែស្លឹកវាធំហើយមានទងវែង។ ដើមក្រាធំកម្រមាននៅក្នុងស្រុកយើង ភាគច្រើនគេទិញស្លឹកនេះពីប្រទេសថៃ។ លោកនាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមជុំវិញផលិតផលសម្រេចជាទឹកភេសជ្ជៈដែលត្រូវបានគេចម្រាញ់ពីស្លឹកកា្រធំ ឬកាធំនេះ វានាំឲ្យប៉ះពាល់សុខភាពអ្នកផឹក ក្នុងនោះមានយុវជន កម្មករហើយក្នុងពេលថ្មីៗនេះវាបាន រាលដាលទៅដល់សិស្សានុសិស្ស ៕