សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ស្តីពី លទ្ធផលប្រតិបត្តិការស៊ើបអង្កេតករណីឃាតកម្មលើជនជាតិកូរ៉េខាងត្បូង
PTH: យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងមហាផ្ទៃ ស្តីពីលទ្ធផលប្រតិបត្តិការស៊ើបអង្កេតករណ៍ឃាតកម្មលើជនជាតិកូរ៉េខាងត្បូងអ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនជាតិ អន្តរជាតិ អ្នកសារព័ត៌មានជាតិ និង អន្តរជាតិជ្រាបថា យោងតាមរបាយការណ៍លទ្ធផលប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិបានបញ្ជាក់ថា ក្នុងខណៈដែលនគរបាលចុះល្បាតជំនាញ បានប្រទះឃើញរថយន្តដឹក សាកសពមួយគ្រឿងក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត វេលាម៉ោង ០២:០០ នាទី រំលងអធ្រាត្រ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។ ភ្លាមនោះ នគរបាលបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន២នាក់ ដែលទី១.ឈ្មោះ LI XINGPENG ហៅ YOU FU ភេទប្រុស អាយុ៣៥ឆ្នាំ និងទី២.ឈ្មោះ ZHU RENZHE ហៅ CHEA KER Read more










