ឯកឧត្តមបណ្ឌិត ទូច វណ្ណ: ចូលរួមសិក្ខាសាលាតម្រង់ទិសសិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក

ខេត្តព្រៃវែង÷ ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ដែលរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែងនៅរសៀលថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ជាតំណាងឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញដឹកនាំក្រុមការងារ ចុះធ្វើសិក្ខាសាលាស្តីពី “ការកំណត់គោលដៅជីវិត ការជ្រើសរើសជំនាញថ្នាក់ឧត្តមសិក្សា និងការត្រៀមចាប់យកទីផ្សារការងារក្នុងស្រុកនិងអាស៊ាន” ដល់សិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន កំពង់ត្របែក ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ពិធីបើកសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឡាំ Read more

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ

PTH÷ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេសកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា សម្រាប់ត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ ដើម្បីពិភាក្សាលើសេចក្តីព្រាង កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម។កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អនុប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រី និងមន្រ្តីបច្ចេកទេសជាច្រើនរូបទៀតផងដែរ។សូមជម្រាបជូនផងដែរថា សម្រាប់កិច្ចប្រជុំលើកទី២នេះ នឹងប្រព្រឹត្តទៅនៅក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៣-២៥ ខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ៕

ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី

PTH÷ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជានាយកគម្រោង អញ្ជើញអមដំណើរឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បន្តដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាម  TEMPAT PENGOLAHAN SAMPAH TERPADU 3R ស្ថិតនៅក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី ក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។សូមបញ្ជាក់ជូនថា សម្រាប់កម្មវិធីទស្សនកិច្ចសិក្សាថ្ងៃទី៤នេះ គណៈប្រតិភូបានស្វែងយល់អំពីបទពិសោធល្អៗ អំពីរបៀបនៃការគ្រប់គ្រងទីតាំងខាងលើ ជាពិសេសបច្ចេកទេសក្នុងការញែក និងការកែច្នៃសំរាម៕

លោកបណ្ឌិត ទូច វណ្ណះ និងភរិយា ព្រមទាំងក្រុមគ្រួសារផ្ញើរសារអបអរសាទរចំពោះឯកឧត្តម អ៊ូ វណ្ណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសត្រូវបានតែងតាំងជា “ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.១៦” ចំណុះគណៈកម្មាធិការគណបក្ស គ.២

PTH: លោកបណ្ឌិត ទូច វណ្ណះ និងភរិយា ព្រមទាំងក្រុមគ្រួសារផ្ញើរសារគោរពជូនពរ និងអបអរសាទរចំពោះឯកឧត្តម អ៊ូ វណ្ណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសត្រូវបានតែងតាំងជា “ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.១៦” ចំណុះគណៈកម្មាធិការគណបក្ស គ.២៧។ការតែងតាំងនេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ និងប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពរបស់គណៈកម្មាធិការគណបក្សមូលដ្ឋាន ចំណុះគណៈកម្មាធិការគណបក្ស គ.២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្ស គ.២៧ នៅវិមាន ៧មករា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមចូលរួមអបអរសាទរដោយស្មោះអស់ពីចិត្តជូនចំពោះឯកឧត្តមប្រធាន អ៊ូ វណ្ណា និងសូមគោរពជូនពរឯកឧត្តមប្រធាន Read more