ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ជួបប្រជុំពិភាក្សាការងារជាមួយនាយកគ្រប់គ្រងការិយាល័យកណ្តាលនៃJICA និងអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនង(ក្រសួងមហាផ្ទៃ)

PTH÷ កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គ.ជ.អ.ប. ជួបប្រជុំជាមួយ លោក អានដូ ណាអូគី(Ando Naoki) នាយកគ្រប់គ្រងការិយាល័យកណ្តាលនៃJICA នៅទីក្រុងតូក្យូ ដើម្បីពិភាក្សាការងារអំពីការបន្តកិច្ចសហប្រតិបត្តិការនាពេលខាងមុខទៀត។ ក្នុងថ្ងៃដដែលនេះ គណៈប្រតិភូកម្ពុជា ក៏ចូលរួមស្តាប់ការធ្វើបទបង្ហាញស្ដីពីរដ្ឋបាលមេត្រូប៉ូលីតែន ទីក្រុងពិសេស និងបញ្ហាប្រឈមនានានៃទីក្រុងធំៗ ដោយ ឯកឧត្តម អុអេដា ម៉ាសាយ៉ា ( Ueda Masaya) អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន ក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនង(ក្រសួងមហាផ្ទៃ)៕

អង្គការសហប្រជាជាតិ៖ សង្គ្រាមអ៊ីរ៉ង់ បានបំផ្លាញសេដ្ឋកិច្ចប្រទេសអារ៉ាប់ជិត ២០០ពាន់លានដុល្លារ

បើតាមការសិក្សាថ្មីមួយរបស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា សង្គ្រាមរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ត្រូវបានគេជឿជាក់ថា បានបំផ្លាញកំណើនសេដ្ឋកិច្ចប្រទេសអារ៉ាប់ជិត ២០០ពាន់លានដុល្លារនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។  យោងតាមការវិភាគរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានឱ្យដឹងអំពីផលវិបាកសេដ្ឋកិច្ច និងសង្គម សម្រាប់បណ្ដារដ្ឋអារ៉ាប់បានឱ្យដឹងថា ប្រទេសអារ៉ាប់អាចនឹងខាតបង់ចន្លោះពី ១២០ ពាន់លានដុល្លារ ទៅ ១៩៤ ពាន់លានដុល្លារ ពីផលិតផលក្នុងស្រុកសរុប (GDP) ដោយសារតែការរំខានពីសង្គ្រាមអ៊ីរ៉ង់។ ទីភ្នាក់ងារនេះបានលើកឡើងថា ខ្លួនបានសិក្សាពីសេណារីយ៉ូផ្សេងៗគ្នាមួយចំនួន ដើម្បីកំណត់ពីរបៀបនៃជម្លោះ ដែលបានចាប់ផ្តើមកាលថ្ងៃទី២៨ ខែកុម្ភៈ អាចប៉ះពាល់ដល់ប្រទេសនានានៅក្នុងតំបន់។ អ្នកផ្តួចផ្តើមរបាយការណ៍នេះ ក៏បានព្រមានដែរថា ការខូចខាតអាចធ្ងន់ធ្ងរ បើសិនជាសង្គ្រាមបញ្ចប់ក្នុងពេលឆាប់ៗនេះក៏ដោយ។  គួរបញ្ជាក់ថា ការខាតបង់សរុបអាចបណ្តាលឱ្យអត្រាគ្មានការងារធ្វើក្នុងតំបន់ កើនឡើងរហូតដល់ ៤ ភាគរយ ដែលធ្វើឱ្យបាត់បង់ការងារប្រហែល Read more