នគរបាលខេត្តបន្ទាយមានជ័យអនុវត្តបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីអន្តរាគមន៍ និងបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ២៤/៧

បន្ទាយមានជ័យ:បើយោងតាមផេកផ្លូវការណ៍របស់នគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញ និងអធិការដ្ឋានក្រុង-ស្រុក បានបើកកិច្ចប្រតិបត្តិការពង្រឹងការយាមល្បាត និងប្រចាំការ២៤ម៉ោង ដើម្បីត្រៀមខ្លួនជាស្រេចចេញអន្តរាគមន៍កម្ទេច និងបោសសម្អាតរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ ព្រមទាំងក្រុមក្មេងទំនើងដែលតែងតែបង្កភាពអនាធិបតេយ្យក្នុងសង្គម ខណៈគុណភាពនៃការផ្តល់សេវាសាធារណៈក៏ត្រូវបានជំរុញឱ្យកាន់តែលឿនរហ័ស និងមានតម្លាភាពខ្ពស់។អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំផ្ទាល់ប្រកបដោយចក្ខុវិស័យរបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកាន់ខ្ជាប់ការគោរពវិន័យ គោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋដោយគ្មានការយោគយល់។ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» កំពុងដើរតួនាទីយ៉ាងសកម្មក្នុងការរក្សាស្ថិរភាពមូលដ្ឋាន ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកទ្វារស្វាគមន៍ជានិច្ចចំពោះរាល់ព័ត៌មាន និងសំណូមពរបន្ទាន់ពីប្រជាពលរដ្ឋតាមរយៈលេខទូរសព្ទ Hotline: 0977780017 របស់វេនប្រចាំបញ្ជា ដែលត្រៀមខ្លួនអន្តរាគមន៍សង្គ្រោះគ្រប់ពេលវេលា៕

ប្រមុខមហាផ្ទៃ ស្វាគមន៍ និងសន្យាជ្រោមជ្រែងធុរជនជប៉ុនបោះទុនពង្រីកការវិនិយោគនៅតាមបណ្ដាខេត្តកម្ពុជា

ភ្ជាប់នឹងការបង្ហាញក្ដីរីករាយចំពោះសកម្មភាពវិនិយោគក្រុមហ៊ុន សហគ្រាសខ្នាតតូច និងមធ្យមជប៉ុន នៅតាមបណ្ដាខេត្តនៃប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបជូនសមាគមជប៉ុន-កម្ពុជា (JCA) ក្នុងជំនួបនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ អំពីឆន្ទៈត្រៀមផ្ដល់ការគាំទ្រ និងបង្កលក្ខណៈស្របតាមច្បាប់ឱ្យបានប្រកបដោយភាពកក់ក្ដៅ។បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននិងកំពុងយកចិត្តទុកដាក់ជំរុញការវិនិយោគខ្នាតតូច និងមធ្យម ពិសេសផ្ដល់សិទ្ធិសម្រេចឱ្យរដ្ឋបាលរាជធានី-ខេត្ត ទាក់ទាញ និងអនុម័តលើការវិនិយោគតម្លៃក្រោម ៥ លានដុល្លារ។ការថ្លែងរបស់ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងបន្ទាប់ពី ឯកឧត្តម TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានមានប្រសាសន៍អំពីការដំណើរការរបស់សហគ្រាស និងក្រុមហ៊ុនជប៉ុនចុងក្រោយ២ទៀត គឺទីតាំងផលិតសូត្រមាស និងចិញ្ចឹមត្រី Read more

លោក អ៊ុំ រាត្រី អញ្ជើញ ប្រគល់ផ្ទះជូនអតីតយុទ្ធជន ចំនួន១៧គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បន្ទាយមានជ័យ ៖លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍កម្ពុជាខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពចាប់ឆ្នោតប្រគល់ផ្ទះជូនដល់អតីតយុទ្ធជន ចំនួន១៧គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅក្នុងមណ្ឌលតេជោសន្តិភាព ២២២២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការអមដំណើរដោយ លោក ឃ្លោក នួយ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាខេត្ត លោក ហ៊ឹល រ៉ាយ៉ា អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តលោកស្រី ចំរេីន ដាណេ អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក រួមនឹងក្រុមការងារស្រុក -ឃុំ Read more

ជនសង្ស័យជាក្មេងទំនេីង៧នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ដេញកាប់មន្រ្តីយោធា ក្នុងពេលកំពុងបំពេញភារកិច្ចនៅពេលយប់

បន្ទាយមានជ័យ៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានសហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ នៅវេលាម៉ោង២១និង៣០នាទីកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យក្មេង៧នាក់រួមមាន÷ ១-ឈ្មោះ សុខា សុខន ភេទប្រុស អាយុ១៦ឆ្នាំ,២.ឈ្មោះសុទ្ធ គឹមសៀង ភេទប្រុស អាយុ២០ឆ្នាំ,៣-ឈ្មោះរួន រ៉ុង ភេទប្រុស អាយុ២០ឆ្នាំ,៤-ឈ្មោះតូ ស៊ីនាង(លីង) ភេទប្រុស អាយុ២២ឆ្នាំ,៥-ឈ្មោះ ហឿន រ៉ា ភេទប្រុស អាយុ២២ឆ្នាំ,៦-ឈ្មោះកួយ ធិង ភេទប្រុស អាយុ២០ឆ្នាំ,៧-ឈ្មោះ ឈឿត ឆេន(ម៉ាន់) ភេទប្រុស អាយុ១៥ឆ្នាំ Read more

សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ

PTH÷បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិនៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ រាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យការដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ នៅទីតាំងចំនួន១៤ ដែលមានទូកុងតឺន័រសរុប ចំនួន៤៤ ស្ថិតនៅចំណុចតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន ៧៨៧៣នាក់ ស្មើនឹង ១៨៦៩គ្រួសារ (ក្នុងនោះមានកុមារចំនួន ១៨៤៧នាក់) មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។ ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក Read more

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តស្វាយរៀង  

PTH÷ នៅព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តស្វាយរៀង ជាមួយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប. និងប្រធាន-អនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង៨ ប្រធានមន្ទីរ-អង្គភាពជំនាញ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានការិយាល័យរៀបចំដេនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធសរុបប្រមាសណ Read more

គ្រួសារជនរងគ្រោះដង្ហើយហៅរកយុត្តិធម៌ដោយសារបុគ្គលឈ្មោះ ថន សុភា បោកលុយរបស់ពួកគាត់សន្យាចូលក្រមខណ្ឌតែមិនបានសម្រេច

PTH÷ គ្រួសាររងគ្រោះទី៤ រស់នៅភូមិព្រៃព្រាល ខ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលចាញ់បោកបុគ្គល ថន សុភា ជានាយទាហាន ធានាអះអាងរត់ការចូលក្របខណ្ឌក្រសួងការពារជាតិ អស់លុយ ចំនួន ១៣០០០ ដុល្លា បើសរុបទាំង4គ្រួសារ អស់ចំនួនជាង 50,000ដុល្លារ។ មហាជនកំពុងតែចោតសួរថាតើលុយទាំងអស់នេះលោកយកទៅអោយលោកធំណាខ្លះ មហាជនរងចាំណាត់ការរបស់លោក សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្តកំពង់ធំតើមានវិធានការយ៉ាងណាទៅលើឈ្មោះ ថន សុភា ជានាយទាហានដែរបោកលុយគេនោះ ជនរងគ្រោះសុំស្នើរដល់ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងចាត់មន្ត្រីបើកការស៊ើបសង្កេតទៅលើបុគ្គលឈ្មោះ ថន សុភា ដែរបោកលុយជនរងគ្រោះយកមកផន្ទាទោសជាក់ជាមិនខាន នឹងផ្តល់ភាពយុត្តិធម៌ជូនជនរងគ្រោះទាំង៤គ្រួសារវិញ៕ អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន

PTH÷ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រសិក្សា ជូនដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការខិតខំបង្កើនចំនួនក្របខណ្ឌមន្រ្តីនគរបាលជាតិ ឱ្យថ្នាក់មូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។ បើតាមប្រមុខក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានបង្កើនក្របខណ្ឌមន្រ្តីនគរបាលជាតិប្រចាំឆ្នាំ ឱ្យអង្គភាពនគរបាលនៅថ្នាក់មូលដ្ឋាន ជាង ៧០% ដោយកាត់បន្ថយក្របខណ្ឌថ្មី សម្រាប់ថ្នាក់ក្រសួង មកនៅតែ ២០% ប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២៦នេះទៀត ក្រសួងមហាផ្ទៃ បានបន្តបង្កើនក្របខណ្ឌថ្មីឱ្យអង្គភាពនគរបាលថ្នាក់មូលដ្ឋាន រហូតដល់ជាង ៨០% ហើយថាចំនួននេះ នឹងបន្តកើនឡើងទៀតនៅឆ្នាំបន្ទាប់។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលស្គាល់លទ្ធផលកំណែទម្រង់ដើម្បីពង្រាយធនធានកងកម្លាំងនគរបាល Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ

PTH÷ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងប្រកាសអន្តរក្រសួងស្តីពីការបែងចែកចំណូលពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រកាសអន្តរក្រសួងទាំងពីរនេះ ជាលិខិតបទដ្ឋានគតិយុត្តដ៏រឹងមាំ ក្នុងការធានាប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែមានភាពច្បាស់លាស់ មានគណនេយ្យភាព និងឆ្លើយតបចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។ឯកឧត្តមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំប្រកាសអន្តរក្រសួងទាំងពីរនេះ រហូតសម្រេចបានជោគជ័យ និងដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានបញ្ជីសេវាដែលមានលក្ខណៈសមស្រប ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ស្របតាមស្ថានភាពសេដ្ឋកិច្ច Read more

កម្ពុជាគិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ផលិតមាសសរុបបានប្រមាណ ២០ តោន អាចបង្កើនការងារជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ បើតាមការបញ្ជាក់ពី លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវិស័យរ៉ែ លើការងារអាជីវកម្មរ៉ែខ្សាច់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗ។ក្រុមហ៊ុនដែរធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ផលិតមាសសរុបបានប្រមាណ ២០ តោន ក្នុងវិស័យនេះដែរអាចបង្កើនការងារជូនប្រជាពលរដ្ឋ ប្រាក់ចំណូលសួយសារ ពន្ធអាករ និងចំណូលពន្ធដារសម្រាប់ជាតិ។ លោកបានថ្លែងបន្តទៀតថា នៅក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនទាំង៧ផលិតមាសបានប្រមាណ ៣,៦ តោន និងប្រមូលសួយសារពី រ៉ែមាស បានចំនួនសរុប ១២,៦ លានដុល្លារអាមេរិក ត្រូវបានប្រមូលចូលរដ្ឋ ដោយមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀត។ ក្នុងឱកាសនេះ លោកក៏បានលើកឡើងជុំវិញការផ្តល់អាជ្ញាបណ្ណ សម្រាប់អាជីវកម្មរ៉ែមាស គិតត្រឹមឆមាសទី២ Read more