ខេត្តសៀមរាប÷ បើយោងតាមប្រភពពលរដ្ឋរស់នៅតាមមូលដ្ឋានរបស់ពួកគាត់បានឲ្យដឹងថា បច្ចុប្បន្នមានមេល្បែងសុីសងឈ្មោះ(ខ្លា)កំពុងដើរដាក់ទូរទស្សន៍(ហៅ ម៉ាសុីនម៉ូនីទ័រ)ជល់ម៉ាន់តាមប្រព័ន្ធអនឡាញ តាមខ្នងផ្ទះប្រជាពលរដ្ឋ តាមហាងកាហ្វេ តារាងបាល់ប៉ះ ។ល។នឹងមានជាច្រើនទីតាំងតែអាជ្ញាធរមូលដ្ឋានពីក្រោមរហូតដល់លើមិនឃើញមានចំណាត់ការទាល់តែសោះ ឬមួយដុល្លាបាំងបិទអស់ទៅហើយ។ គួរបញ្ជាក់ថាទីតាំងដែរមេ(ខ្លា)ដាក់ក្នុងក្រុងមានទូរទស្សន៍ជល់ម៉ាន់តាមអនឡាញជិត 30 គ្រឿងនេះគ្រាន់តែរាប់ទ្រួសៗតែប៉ុណ្ណោះ ដោយមិនទាន់រាប់បញ្ចូលនៅតាមបណ្តាលស្រុកនានានោះទេ !!!!ចំណែកទីតាំងដែរដាក់ក្នុងភូមិ សង្កាត់ ក្រុងសៀមរាបមានដូចជា÷១.ភូមិទំនប់អញ្ចាញ សង្កាត់អង្គធំ ក្រុងខេត្តសៀមរាប ដាក់ចំនួន២ទីតាំងមានម៉ាសុីនម៉ូនីទ័រ៣គ្រឿង២.ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម មានម៉ាសុីនម៉ូនីទ័រ១គ្រឿង៣.ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម មានម៉ាសុីនម៉ូនីទ័រ២គ្រឿង៤.ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ដាក់ចំនួន២ទីតាំងមានម៉ាសុីនម៉ូនីទ័រ៣គ្រឿង៥.ភូមិតាវៀន សង្កាត់សាលាកំរើក ២ទីតាំងមានម៉ាសុីនម៉ូនីទ័រ៥គ្រឿង៦.ភូមិជល្លុង សង្កាត់សាលាកំរើក មានម៉ាសុីនម៉ូនីទ័រ១គ្រឿង៧.ភូមិវិហាចិន សង្កាត់ស្វាយបង្គំ ៣ទីតាំងមានម៉ាសុីនម៉ូនីទ័រ៣គ្រឿង៨.ភូមិតាភុល សង្កាត់ស្វាយបង្គំ មានម៉ាសុីនម៉ូនីទ័រ១គ្រឿង រួមនឹងកន្លែងបើកណែតដែរ៩.ភូមិសាលាកន្លែង សង្កាត់ស្វាយបង្គំ មានម៉ាសុីនម៉ូនីទ័រ១គ្រឿងជ្រកក្រោមស្លាក(ក្លឹបកីឡាបាល់ទះក្រុងអង្គ)១០.ភូមិសាលាកន្លែង សង្កាត់ស្វាយបង្គំ មានម៉ាសុីនម៉ូនីទ័រ២គ្រឿងជ្រកក្រោមស្លាក(ក្លឹបកីឡា ១៦៩ ផ្សារដើមក្រឡាញ់)។គួរបញ្ជាក់ផងដែរថាកន្លងមកប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបតែងតែកោតសរសើរដល់លោក ឩត្តមសេនីយ៍ទោ ហួត សុធី ស្នងការខេត្តតែងតែបង្ក្រាបរាល់ក្មេងទំនើងជាច្រើនមកហើយ ពលរដ្ឋសង្ឃឹមថាលោកស្នងការនឹងចាត់មន្ត្រីថ្នាក់ក្រោមចុះពិនិត្យមើលទីតាំងខាងលើជាក់ជាមិនខាន។បើយោង គោលនយោបាយភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃ ទី១៨ ខែកុម្ភះ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង)ជាចុងក្រោយប្រជាពលរដ្ឋដែររស់ក្បែរទីតាំងខាងលើសំណូមពរទៅដល់អស់លោកពាក់ព័ន្ធ ជួយចាត់កម្លាំងក្រោមឱវាទ៍ចុះ បង្ក្រាបទីតាំងខាងលើដោយក្ដីអនុគ្រោះផងទាន ។ អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម វីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ហើយអង្គភាពយើងខ្ញុំនឹងរងចាំការបំភ្លឺរៀងរាល់ម៉ោងធ្វើការ លេខទូរស័ព្ទ(.088 2000043 078753037)សូមអរព្រះគុណនិងសូមអរគុណ៕









