លោក អ៊ុំ រាត្រី អញ្ជើញ ប្រគល់ផ្ទះជូនអតីតយុទ្ធជន ចំនួន១៧គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បន្ទាយមានជ័យ ៖លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍កម្ពុជាខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពចាប់ឆ្នោតប្រគល់ផ្ទះជូនដល់អតីតយុទ្ធជន ចំនួន១៧គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅក្នុងមណ្ឌលតេជោសន្តិភាព ២២២២ ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការអមដំណើរដោយ លោក ឃ្លោក នួយ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជាខេត្ត លោក ហ៊ឹល រ៉ាយ៉ា អនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តលោកស្រី ចំរេីន ដាណេ អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក រួមនឹងក្រុមការងារស្រុក -ឃុំ បានអញ្ជើញចូលរួមផងដែរ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២៦។