ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី

PTH÷ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជានាយកគម្រោង អញ្ជើញអមដំណើរឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បន្តដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាម  TEMPAT PENGOLAHAN SAMPAH TERPADU 3R ស្ថិតនៅក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី ក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។សូមបញ្ជាក់ជូនថា សម្រាប់កម្មវិធីទស្សនកិច្ចសិក្សាថ្ងៃទី៤នេះ គណៈប្រតិភូបានស្វែងយល់អំពីបទពិសោធល្អៗ អំពីរបៀបនៃការគ្រប់គ្រងទីតាំងខាងលើ ជាពិសេសបច្ចេកទេសក្នុងការញែក និងការកែច្នៃសំរាម៕

ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ÷ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ពិធីនេះក៏មានមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណេីរ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ អភិបាលក្រុង -ស្រុក អាជ្ញាធរមូលដ្ឋានបានអញ្ជើញចូលរួមប្រារព្ធធ្វើនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។នាឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល Read more

ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វ ផ្សាយ របាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន (ក.រ.ម) នៃទីស្តីការគណៈរដ្ឋមន្រ្តី បានរៀបចំកិច្ចប្រជុំផ្សព្វ ផ្សាយ របាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្ដម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន ក.រ.ម ដោយមានការចូលរួមកិច្ចប្រជុំដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ពីអភិបាលរងរាជធានី ខេត្ត អភិបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ដឹកនាំ មន្ត្រីនៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រមាណជាង១ ០០០នាក់ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងចំនួន ៣ គឺ ១-ផ្សព្វផ្សាយរបាយការណ៍ចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន, ២-ពិភាក្សានិងប្រមូលធាតុចូលអំពី Read more

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសុំចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ នៅភូមិសាស្រ្តខេត្តកោះកុង

PTH÷ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសុំចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តកោះកុង។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងតំណាងរដ្ឋបាលខេត្តកោះកុង អមដោយមន្រ្តីមន្ទីរបរិស្ថានខេត្ត មន្រ្តីស្រុក ឃុំពាក់ព័ន្ធ ព្រមទាំងមន្រ្តីជំនាញប្រមាណ២៤រូប៕

មនុស្ស១៦នាក់ ត្រូវបានតុលាការចេញសេចក្តីសម្រេចឃុំខ្លួននៅពន្ធនាគារ ក្រោយរកឃើញពាក់ព័ន្ធនឹងបទល្មើស Online Scams ក្នុងក្រុងប៉ោយប៉ែត

ភ្នំពេញ)៖ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនក្រុមជនត្រូវចោទចំនួន ១៦នាក់ ដែលភាគច្រើនជាភ្នាក់ងារសន្តិសុខ និងជនជាតិចិន ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលមានការចាត់តាំងជាក្រុម។យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទទាំង ១៦រូបរួមមាន៖ ១. ឈ្មោះ ម៉ៃ សុភ័ក្ត្រ ហៅ កុយ (ភេទប្រុស សន្តិសុខ), ២. ឈ្មោះ នួន ហួយ (ភេទប្រុស សន្តិសុខ), ៣. ឈ្មោះ ឈិន សំណាង ( ភេទប្រុស សន្តិសុខ), ៤. Read more

កម្លាំងអគ្គស្នងការដ្ឋានគរបាលជាតិ ចុះពិនិត្យអគារជាប់នឹងផ្លូវលេខ៥៨ នៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងបានរកឃើញសម្ភារជាច្រើនដែលបម្រើឲ្យសកម្មភាពប្រព្រឹត្តបទល្មើស Online Scams

បន្ទាយមានជ័យ៖ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តផងដែរ នៅព្រឹកថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២៦។កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ដចុះពិនិត្យទីតាំងអគារមួយកន្លែង ដែរស្តិននៅផ្លូវជាតិលេខ៥៨ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។នៅក្នុងប្រតិបត្តិការនេះនោះដែរកម្លាំងជំនាញបានរកឃើញទូរស័ព្ទ និងកុំព្យូទ័រជាច្រើនគ្រឿង ដែលបម្រើឲ្យសកម្មភាពលប់លួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) ដោយឡែកជនល្មើសបានគេចខ្លួនអស់ទៅហើយ។ កម្លាំងជំនាញបានសម្រេចបិទជាបណ្ដោះអាសន្ន ដើម្បីបន្ដស្រាវជ្រាវតាមនីតិវិធី៕

ឯកឧត្ដម ស សុខា៖ បញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកមិនមែនជាការទទួលខុសត្រូវលើស្ថាប័នមួយណាប៉ុណ្ណោះទេ ប៉ុន្ដែជាការទទួលខុសត្រូវរបស់សង្គមជាតិយើងទាំងមូល

PTH÷ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា បញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកមិនមែនជាការទទួលខុសត្រូវលើស្ថាប័នមួយណាប៉ុណ្ណោះទេ ប៉ុន្ដែជាការទទួលខុសត្រូវរបស់សង្គមជាតិយើងទាំងមូល ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព ក្នុងការការពារអាយុជីវិត របស់ប្រជាពលរដ្ឋគ្រប់ៗរូប។នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមអភិសន្តិបណ្ឌិត បានលើកឡើងដោយស្នើយន្តការដឹកនាំគ្រប់ថ្នាក់នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងយន្តការដឹកនាំគ្រប់ថ្នាក់នៃថ្នាក់រាជធានី ខេត្តទាំង២៥ ត្រូវប្តេជ្ញាចិត្តខិតខំអនុវត្តន៍ភារកិច្ច ដើម្បីសម្រេចឱ្យបានតាមផែនការរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៦ តាមទិសដៅដែលបានដាក់ចេញក្នុងរបាយការណ៍។ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់បន្ថែមនូវយន្ដការ ក្នុងការពង្រឹងយន្តការដឹកនាំគ្រប់ថ្នាក់ឱ្យមានភាពសកម្មក្នុងការអនុវត្តតាមផែនការសកម្មភាព ដែលបានដាក់ចេញព្រមទាំងចាត់ធ្វើការត្រួតពិនិត្យ កែលម្អ ដកពិសោធន៍ និងតម្រង់ទិសឱ្យបានសមស្របជាប្រចាំ តាមស្ថានភាពជាក់ស្តែងនៃភូមិសាស្ត្រ ប្រជាសាស្ត្រ និងពេលវេលា។ ជាមួយនេះ Read more

លិខិតបំភ្លឺរបស់អ្នកឧកញ៉ា ហ៊ុន តូ មានហ៊ុន៣០ភាគរយ ជាមួយក្រុមហ៊ុន HUIONE PAY ប៉ុន្តែមិនមានសិទ្ធិចាត់ចែងការងារទូទៅនៅក្នុងក្រុមហ៊ុននោះឡើយ

PTH÷ សេចក្តីបំភ្លឺរបស់អ្នកឧកញ៉ា ហ៊ុន តូ មានហ៊ុន៣០ភាគរយ ជាមួយក្រុមហ៊ុន HUIONE PAy PLC.)។ថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មានក្នុងបណ្ដាញសង្គម ដោយបានភ្ជាប់រូបខ្ញុំពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន ហួយវ័ន ផេ ម.ក (HUÍONE PAY PLC.) ដែលជាគ្រឹះស្ថានដក និងដាក់ប្រាក់ ក្នុងនោះបានចោទប្រកាន់ខ្ញុំថាជាថៅកែធំរបស់ក្រុមហ៊ុននេះ ដោយបានប្រមូលផ្តុំធ្វើបាតុកម្មតវ៉ា ដើម្បីឱ្យខ្ញុំចេញមុខដោះស្រាយករណីលុយដែលពួកគាត់បានដាក់ ហើយមិនទាន់បានទទួលការទូទាត់សងវិញ។ខ្ញុំសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កន្លងមកខ្ញុំបាទពិតជាមានភាគហ៊ុននៅ ក្នុងក្រុមហ៊ុន ហួយវ័ន ផេ ម.ក (HUIONE PAY PLC.) ចំនួន ៣០% ពិតប្រាកដមែន នៅក្នុង លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ ២០២០។ ប៉ុន្តែ Read more

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមវេទិកាជាតិលើកទី៣ស្ដីពីទីក្រុងនិងលំនៅឋាន ក្រោមប្រធានបទការកសាងអនាគតទីក្រុងកម្ពុជា៖ ផលិតភាពនិងភាពធន់ជាមួយប្រព័ន្ធលំនៅឋានប្រកបដោយបរិយាបន្ន

PTH÷ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមវេទិកាជាតិលើកទី៣ស្ដីពីទីក្រុងនិងលំនៅឋាន ក្រោមប្រធានបទការកសាងអនាគតទីក្រុងកម្ពុជា៖ ផលិតភាពនិងភាពធន់ជាមួយប្រព័ន្ធលំនៅឋានប្រកបដោយបរិយាបន្ន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួង ដនស, សហការរៀបចំដោយធនាគាពិភពលោក អង្គការសហប្រជាជាតិប្រចាំកម្ពុជា និងអង្គការ UN-HABITAT ដោយមានអ្នកចូលរួមជាច្រើន ពីតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងបណ្ដាស្ថាប័នវិស័យឯកជនជាដើម។ នៅក្នុងវេទិកានេះដែរ ឯកឧត្តម សួស ប្រាថ្នា ត្រូវបានអញ្ជើញឱ្យចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទស្ដីពីតួនាទីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការងារនគរូបនីយកម្មប្រកបដោយចីរភាពនៅកម្ពុជា។ ក្នុងបទអន្តរាគមន៍នេះ Read more

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA)

PTH÷ នារសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមនិងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA) ដែលតំណាងដោយ កញ្ញា ប្លុង ម៉ាលីពណ៌ អគ្គនាយិការងនិងជានាយិកាផលិតផលឌីជីថល នៅទីស្ដីការក្រសួងមហាផ្ទៃ។ ពិធីនេះមានការចូលរួមពីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យចំណុះនាយកដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរដ្ឋបាល និងធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់(ABA)។ សូមជម្រាបជូនថា អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA) សម្រាប់ប្រតិបត្តិការប្រមូលចំណូលពីសេវាសាធារណៈ តាមប្រព័ន្ធទូទាត់អេឡិចត្រូនិក ត្រូវបានរៀបចំក្នុងគោលបំណងដើម្បីជំរុញនិងលើកកម្ពស់ប្រសិទ្ធភាពនិងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋដែលស្នើសុំសេវាចុះបញ្ជីសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ឱ្យបានកាន់តែឆាប់រហ័ស Read more