PTH÷ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេសកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា សម្រាប់ត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ ដើម្បីពិភាក្សាលើសេចក្តីព្រាង កិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម។កិច្ចប្រជុំនេះដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អនុប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធាន-អនុប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រី និងមន្រ្តីបច្ចេកទេសជាច្រើនរូបទៀតផងដែរ។សូមជម្រាបជូនផងដែរថា សម្រាប់កិច្ចប្រជុំលើកទី២នេះ នឹងប្រព្រឹត្តទៅនៅក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៣-២៥ ខែមិថុនា ឆ្នាំ២០២៦ខាងមុខនេះ៕








