នគរបាលខេត្តបន្ទាយមានជ័យអនុវត្តបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដើម្បីអន្តរាគមន៍ និងបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ២៤/៧

បន្ទាយមានជ័យ:បើយោងតាមផេកផ្លូវការណ៍របស់នគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញ និងអធិការដ្ឋានក្រុង-ស្រុក បានបើកកិច្ចប្រតិបត្តិការពង្រឹងការយាមល្បាត និងប្រចាំការ២៤ម៉ោង ដើម្បីត្រៀមខ្លួនជាស្រេចចេញអន្តរាគមន៍កម្ទេច និងបោសសម្អាតរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ ព្រមទាំងក្រុមក្មេងទំនើងដែលតែងតែបង្កភាពអនាធិបតេយ្យក្នុងសង្គម ខណៈគុណភាពនៃការផ្តល់សេវាសាធារណៈក៏ត្រូវបានជំរុញឱ្យកាន់តែលឿនរហ័ស និងមានតម្លាភាពខ្ពស់។អនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំផ្ទាល់ប្រកបដោយចក្ខុវិស័យរបស់ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកាន់ខ្ជាប់ការគោរពវិន័យ គោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋដោយគ្មានការយោគយល់។ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» កំពុងដើរតួនាទីយ៉ាងសកម្មក្នុងការរក្សាស្ថិរភាពមូលដ្ឋាន ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកទ្វារស្វាគមន៍ជានិច្ចចំពោះរាល់ព័ត៌មាន និងសំណូមពរបន្ទាន់ពីប្រជាពលរដ្ឋតាមរយៈលេខទូរសព្ទ Hotline: 0977780017 របស់វេនប្រចាំបញ្ជា ដែលត្រៀមខ្លួនអន្តរាគមន៍សង្គ្រោះគ្រប់ពេលវេលា៕

ជនសង្ស័យជាក្មេងទំនេីង៧នាក់ត្រូវបានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ដេញកាប់មន្រ្តីយោធា ក្នុងពេលកំពុងបំពេញភារកិច្ចនៅពេលយប់

បន្ទាយមានជ័យ៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានសហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ នៅវេលាម៉ោង២១និង៣០នាទីកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យក្មេង៧នាក់រួមមាន÷ ១-ឈ្មោះ សុខា សុខន ភេទប្រុស អាយុ១៦ឆ្នាំ,២.ឈ្មោះសុទ្ធ គឹមសៀង ភេទប្រុស អាយុ២០ឆ្នាំ,៣-ឈ្មោះរួន រ៉ុង ភេទប្រុស អាយុ២០ឆ្នាំ,៤-ឈ្មោះតូ ស៊ីនាង(លីង) ភេទប្រុស អាយុ២២ឆ្នាំ,៥-ឈ្មោះ ហឿន រ៉ា ភេទប្រុស អាយុ២២ឆ្នាំ,៦-ឈ្មោះកួយ ធិង ភេទប្រុស អាយុ២០ឆ្នាំ,៧-ឈ្មោះ ឈឿត ឆេន(ម៉ាន់) ភេទប្រុស អាយុ១៥ឆ្នាំ Read more

ពលរដ្ឋរស់នៅកណ្តាលក្រុងសៀមរាបហាក់អស់ជំនឿទៅលើអាជ្ញាធរខេត្តចាប់ពីលើរហូតដល់ក្រោម រក្សាទុកល្បែងសុីសង មាន់ជល់តាមទូរទស្សន៍អនឡាញដើម្បីបំផ្លាញក្តីសុខរបស់ពួកគាត់.!!!

ខេត្តសៀមារប÷លោកឩត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបហាក់ធ្វើមិនដឹងមិនឮរាល់ល្បែងសុីសងខុសច្បាប់ក្នុងខេត្តសៀមរាបទាំងមូល បើយោងតាមប្រភពប្រជាពលរដ្ឋរស់នៅក្បែរល្បែងឡូតូទាំងនោះបានអោយដឹងថា មួយថ្ងៃៗពលរដ្ឋដែរញៀនល្បែងជល់មាន់តាមអនឡាញនាំគ្នាសម្រុកចូលលេងដូចហែរអង្គកឋិនទាន។ពួកគាត់បានបង្ហើបទៀតថា មេបនល្បែងទាំងនោះបច្ចុប្បន្នកំពុងអួតប្រាប់អ្នកញៀនថា សូមលេងដោយទំនុកចិត្តចុះពួកគេរត់ការពីលើដល់ក្រោមអស់ហើយ គឺគ្មានសមត្ថកិច្ចណាហ៊ានមកក្បែរទីតាំងរបស់ពួកគេទេ។ ពលរដ្ឋបានបង្ហើបទៀតថា តើមេបនល្បែងសុីសងខុសច្បាប់ឈ្មោះ(ខ្លា)ជាអ្នកណាទើបសមត្ថកិច្ចពីលើដល់ក្រោមមិនហ៊ានមកក្បែរ នឹងមិនបង្ក្រាបទាល់តែសោះ ឬមួយដូចអ្វីដែលកូនចៅលោក ខ្លា អួតប្រាប់អ្នកញៀនល្បែងពិតមែនឬយ៉ាង ណា?ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។ចំណែកទីតាំងដែលដាក់ក្នុងភូមិ សង្កាត់ ក្រុងសៀមរាបមានដូចជា÷ ១.ភូមិទំនប់អញ្ចាញ សង្កាត់អង្គធំ ក្រុងខេត្តសៀមរាប ដាក់ចំនួន២ទីតាំងមានម៉ាសុីនម៉ូនីទ័រ៣គ្រឿង ២.ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម មានម៉ាសុីនម៉ូនីទ័រ១គ្រឿង ៣.ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម មានម៉ាសុីនម៉ូនីទ័រ២គ្រឿង ៤.ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ដាក់ចំនួន២ទីតាំងមានម៉ាសុីនម៉ូនីទ័រ៣គ្រឿង ៥.ភូមិតាវៀន សង្កាត់សាលាកំរើក ២ទីតាំងមានម៉ាសុីនម៉ូនីទ័រ៥គ្រឿង ៦.ភូមិជល្លុង សង្កាត់សាលាកំរើក មានម៉ាសុីនម៉ូនីទ័រ១គ្រឿង ៧.ភូមិវិហាចិន Read more

មេល្បែងសុីសងជល់ម៉ាន់តាមប្រព័ន្ធអនឡាញឈ្មោះ(ខ្លា)ប្រចាំខេត្តសៀមរាប កំពុងតែដើរពង្រីកដាក់ដល់ខ្នងផ្ទះប្រជាពលរដ្ឋស្ទើរគ្រប់ភូមិ ឃុំ ស្រុក សង្កាត់ទៅហើយ តែអាជ្ញាធរហាក់រក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាបឬមួយមានអ្វីនៅពីក្រោយ…!!!

ខេត្តសៀមរាប÷ បើយោងតាមប្រភពពលរដ្ឋរស់នៅតាមមូលដ្ឋានរបស់ពួកគាត់បានឲ្យដឹងថា បច្ចុប្បន្នមានមេល្បែងសុីសងឈ្មោះ(ខ្លា)កំពុងដើរដាក់ទូរទស្សន៍(ហៅ ម៉ាសុីនម៉ូនីទ័រ)ជល់ម៉ាន់តាមប្រព័ន្ធអនឡាញ តាមខ្នងផ្ទះប្រជាពលរដ្ឋ តាមហាងកាហ្វេ តារាងបាល់ប៉ះ ។ល។នឹងមានជាច្រើនទីតាំងតែអាជ្ញាធរមូលដ្ឋានពីក្រោមរហូតដល់លើមិនឃើញមានចំណាត់ការទាល់តែសោះ ឬមួយដុល្លាបាំងបិទអស់ទៅហើយ។ គួរបញ្ជាក់ថាទីតាំងដែរមេ(ខ្លា)ដាក់ក្នុងក្រុងមានទូរទស្សន៍ជល់ម៉ាន់តាមអនឡាញជិត 30 គ្រឿងនេះគ្រាន់តែរាប់ទ្រួសៗតែប៉ុណ្ណោះ ដោយមិនទាន់រាប់បញ្ចូលនៅតាមបណ្តាលស្រុកនានានោះទេ !!!!ចំណែកទីតាំងដែរដាក់ក្នុងភូមិ សង្កាត់ ក្រុងសៀមរាបមានដូចជា÷១.ភូមិទំនប់អញ្ចាញ សង្កាត់អង្គធំ ក្រុងខេត្តសៀមរាប ដាក់ចំនួន២ទីតាំងមានម៉ាសុីនម៉ូនីទ័រ៣គ្រឿង២.ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម មានម៉ាសុីនម៉ូនីទ័រ១គ្រឿង៣.ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម មានម៉ាសុីនម៉ូនីទ័រ២គ្រឿង៤.ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ដាក់ចំនួន២ទីតាំងមានម៉ាសុីនម៉ូនីទ័រ៣គ្រឿង៥.ភូមិតាវៀន សង្កាត់សាលាកំរើក ២ទីតាំងមានម៉ាសុីនម៉ូនីទ័រ៥គ្រឿង៦.ភូមិជល្លុង សង្កាត់សាលាកំរើក មានម៉ាសុីនម៉ូនីទ័រ១គ្រឿង៧.ភូមិវិហាចិន សង្កាត់ស្វាយបង្គំ ៣ទីតាំងមានម៉ាសុីនម៉ូនីទ័រ៣គ្រឿង៨.ភូមិតាភុល សង្កាត់ស្វាយបង្គំ មានម៉ាសុីនម៉ូនីទ័រ១គ្រឿង រួមនឹងកន្លែងបើកណែតដែរ៩.ភូមិសាលាកន្លែង សង្កាត់ស្វាយបង្គំ មានម៉ាសុីនម៉ូនីទ័រ១គ្រឿងជ្រកក្រោមស្លាក(ក្លឹបកីឡាបាល់ទះក្រុងអង្គ)១០.ភូមិសាលាកន្លែង សង្កាត់ស្វាយបង្គំ មានម៉ាសុីនម៉ូនីទ័រ២គ្រឿងជ្រកក្រោមស្លាក(ក្លឹបកីឡា ១៦៩ ផ្សារដើមក្រឡាញ់)។គួរបញ្ជាក់ផងដែរថាកន្លងមកប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបតែងតែកោតសរសើរដល់លោក Read more

កម្លាំងជំនាញនៃអធិការរដ្ឋានគរបាលក្រុងប៉ោយប៉ែត ចុះធ្វើការស្រាវជ្រាវបង្រ្កាប បទល្មើសគ្រឿងញៀន នៅចំណុចស្តារវីហ្កាស ឃាត់ខ្លួនជនល្មើសប្រុស/ស្រី បានចំនួន១៤១នាក់

បន្ទាយមានជ័យ ៖អនុវត្តន៍តាមការណែនាំនឹងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធិ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ទោ កែវ ដុល អធិការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការរដ្ឋានគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញបញ្ជាផ្ទាល់ចុះធ្វើការស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាស ចំនួន១៤១នាក់ ធ្វើតេស្តរកសារធាតុញៀន ធ្វើការអប់រំចំនួន ៥៩នាក់កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនល្មើសប្រុស/ស្រីចំនួន៨២នាក់ខាងលើទៅកាន់ស្នងការរដ្ឋានគរបាលខេត្តបន្ទាយមានជ័យ។ក្នុងការបង្ក្រាបនោះដែរ ដោយមានការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យបានធ្វើកាអប់រំមនុស្សប្រុស ស្រី ចំនួន៥៩នាក់/ស្រី២៤នាក់ អោយទៅលំនៅដ្ឋានវិញ។ I.ជនជាតិ ចំនួន១០នាក់/ស្រី០៣នាក់១.ឈ្មោះAJan ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន២.ឈ្មោះXike Tvan ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន៣.ឈ្មោះYan chao ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន៤.ឈ្មោះYan juc ភេទប្រុស Read more

នគរបាលប៉ុស្តិ៍គីឡូ ៩ និងវីរៈការពារព្រំដែនគោក ៨១៧ ដេកលក់ដោយមិនដឹងមេខ្យល់នាំពលករឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់?

ខេត្តបាត់ដំបង÷កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦វេលាម៉ោង ១០:៤៨ នាទីនៅចំណុចភូមិសាស្ត្រគីឡូ៩ ភូមិគីចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជាចំណុចគ្រប់គ្រង និងទទួលខុសត្រូវផ្ទាល់របស់កម្លាំងនគរបាលប៉ុស្តិ៍គីឡូ ៩ និងវីរៈការពារព្រំដែនគោក ៨១៧។សកម្មភាពក្រុមមេខ្យល់បានដឹកពលករតាមម៉ូតូចំនួន ០៣ គ្រឿង មានពលករចំនួន ៨ នាក់ មកទម្លាក់នៅទល់មុខខ្លោងទ្វារវត្តគីឡូ ៩ ដើម្បីឲ្យពលករដើរសំដៅឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាពពួកគាត់ទាល់តែសោះ ។ ទាំងនេះគួរបញ្ជាក់បានថាប៉ូលីសព្រំដែនគោកលេខ ៨១៧ ហាក់មិនយកចិត្តទុកដាក់នៅបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នាំគ្នាដេកលង់លក់ដោយទុកឲ្យមេខ្យល់ធ្វើសកម្មភាពតាមគោលដៅរបស់ខ្លួនដោយសេរី មហាជនបានលើកឡើងថាព្រំដែនបច្ចុប្បន្នគឺមានការរឹតបន្តឹងយ៉ាងម៉ឺងម៉ាត់ ចំណែកឯមេខ្យល់នៅតែអាចធ្វើសកម្មភាពបាន ។គួររំលឹកផងដែរថាក្រៅពីកម្លាំងនគរបាលការពារព្រំដែនមានដូចជា កម្លាំងយោធាសឹករងស្រុកសំពៅលូន និងកម្លាំងយោធាសឹករងស្រុកភ្នំព្រឹក ដែលជាកម្លាំងអន្តរាគមន៍ និងមានភារកិច្ចស្នូលក្នុងការសហការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន បែរជាហាក់បីដូចជាមានចន្លោះប្រហោងក្នុងការសហការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ទៅវិញ។ ចំណែកមតិមហាជនមួយចំនួនផ្សេងទៀតបានលើកឡើងថាខ្មោចស្រុកមិនឲ្យដៃខ្មោចព្រៃក៏មិនអាចដើរឆ្លងកាត់នូវបន្ទាត់ព្រំដែនការពាររបស់ខ្លួនបានដែរពាក់ព័ន្ធរឿងរ៉ាវកើតហេតុខាងលើជាញឹកញាប់តើលោកវីរសេនីយ៍ ម៉ង Read more

មនុស្ស១៦នាក់ ត្រូវបានតុលាការចេញសេចក្តីសម្រេចឃុំខ្លួននៅពន្ធនាគារ ក្រោយរកឃើញពាក់ព័ន្ធនឹងបទល្មើស Online Scams ក្នុងក្រុងប៉ោយប៉ែត

ភ្នំពេញ)៖ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនក្រុមជនត្រូវចោទចំនួន ១៦នាក់ ដែលភាគច្រើនជាភ្នាក់ងារសន្តិសុខ និងជនជាតិចិន ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលមានការចាត់តាំងជាក្រុម។យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទទាំង ១៦រូបរួមមាន៖ ១. ឈ្មោះ ម៉ៃ សុភ័ក្ត្រ ហៅ កុយ (ភេទប្រុស សន្តិសុខ), ២. ឈ្មោះ នួន ហួយ (ភេទប្រុស សន្តិសុខ), ៣. ឈ្មោះ ឈិន សំណាង ( ភេទប្រុស សន្តិសុខ), ៤. Read more

កម្លាំងអគ្គស្នងការដ្ឋានគរបាលជាតិ ចុះពិនិត្យអគារជាប់នឹងផ្លូវលេខ៥៨ នៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងបានរកឃើញសម្ភារជាច្រើនដែលបម្រើឲ្យសកម្មភាពប្រព្រឹត្តបទល្មើស Online Scams

បន្ទាយមានជ័យ៖ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តផងដែរ នៅព្រឹកថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២៦។កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ដចុះពិនិត្យទីតាំងអគារមួយកន្លែង ដែរស្តិននៅផ្លូវជាតិលេខ៥៨ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។នៅក្នុងប្រតិបត្តិការនេះនោះដែរកម្លាំងជំនាញបានរកឃើញទូរស័ព្ទ និងកុំព្យូទ័រជាច្រើនគ្រឿង ដែលបម្រើឲ្យសកម្មភាពលប់លួចប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) ដោយឡែកជនល្មើសបានគេចខ្លួនអស់ទៅហើយ។ កម្លាំងជំនាញបានសម្រេចបិទជាបណ្ដោះអាសន្ន ដើម្បីបន្ដស្រាវជ្រាវតាមនីតិវិធី៕

ឯកឧត្តម ឌី វិជ្ជា៖ កងកម្លាំងគ្រប់លំដាប់ថ្នាក់ បានខិតខំការពារសន្តិសុខទូទាំងប្រទេស មានភាពល្អប្រសើរ គ្រប់គោលដៅកម្សាន្តសប្បាយ ក្នុងឱកាសចូលឆ្នាំថ្មី

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានថ្លែងនូវការកោតសរសើរ ដល់កងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ និងសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារសន្តិសុខ ជារួម នៅទូទាំងប្រទេស មានភាពល្អប្រសើរ គ្រប់គោលដៅកម្សាន្តសប្បាយ វត្តអារាម តំបន់ទេសចរណ៍ រមណីយដ្ឋាន និងកន្លែងប្រារព្ធពិធីសង្ក្រាន្ត នៅតាមរាជធានី-ខេត្ត បានដំណើរការ ទៅដោយរលូន និង មានសុវត្ថិភាព។ ការកោតសរសើររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាន គណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផល កិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុបផែនការ Read more