លោក ចាវ ប៉េងណាំ ត្រូវបានគណៈកម្មាធិការប្រតិបត្តិ ចាត់តាំងជាប្រធានស្តីទីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)

ភ្នំពេញទាន់ហេតុការណ៍ ៖ យោងតាមសេចក្តីជូនដំណឹងរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោក ចាវ ប៉េងណាំ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ត្រូវបានសម្រេចចាត់តាំងជា “ប្រធានស្តីទីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ”។សេចក្តីជូនដំណឹងរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរំលេចខ្លឹមសារយ៉ាងដូច្នេះថា គណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមប្រគេន និងជម្រាបជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ គ្រប់លំដាប់ថ្នាក់ ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបថា យោងលិខិតស្នើសុំច្បាប់ឈប់សម្រាកពីការងារមួយរយៈពេល របស់លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយមូលហេតុ លោកបណ្ឌិត ជាប់រវល់ការងារច្រើន និងមានបញ្ហាសុខភាព និងយោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មាធិការប្រតិបត្តិ Read more

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោក ហ៊ន សុផាត ដឹកនាំជួសជុលផ្លូវ ប្រវែង ៥០០ម៉ែត្រ នៅស្រុកមេសាង

ភ្នំពេញទាន់ហេតុការណ៍÷ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង និងលោក ហ៊ន សុផាត ប្រធាន ស.ស.យ.ក. ស្រុក និងជាអភិបាល នៃគណៈអភិបាលស្រុកមេសាង បានអញ្ជើញដឹកនាំក្រុមការងារ ទិញថ្មមិច ចំនួន ២ឡាន ស្មើនឹង ៤៤ម៉ែត្រគូប ជួសជុលផ្លូវ ប្រវែង ៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។អញ្ជើញចូលរួមក្នុងកម្មវិធីជួសជុលផ្លូវ នាឱកាសនោះ រួមមាន ៖ អស់លោក លោកស្រី អ្នកនាងកញ្ញា អនុប្រធាន និងសមាជិក សមាជិកាក្រុមការងារចុះជួយ ស.ស.យ.ក. Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ការធ្វើវិបស្សនាពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំផ្លូវចិត្ត ប្រជាពលរដ្ឋទូទៅ និងព្រះសង្ឃ!

ភ្នំពេញទាន់ហេតុការណ៍÷ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានមានប្រសាសន៍ថា ការធ្វើវិបស្សនា គឺជាវិធីសាស្រ្តបច្ចេកទេសបង្វឹកចិត្ត និងអារម្មណ៍ ដើម្បីស្វែងយល់នូវសភាពជាក់ស្តែងនៃជីវិត តាមរយៈការសង្កេតមើលប្រកបដោយសមាធិ និងការយល់ឃើញ ដែលបង្កើនការយល់ដឹង និងការសម្រាកផ្លូវចិត្តរបស់មនុស្ស ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលជាយន្តការយ៉ាងសំខាន់មួយក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។ ការថ្លែងរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតី ជាមួយលោកជំទាវ កែ សួនសុភី ស សុខា ក្នុងពិធីបុណ្យសម្ពោធសាលាវិបស្សនា នៅវត្តពោធីរតនារាម ហៅវត្តត្នោត ស្ថិតក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ថ្លែងថា Read more

តុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចខ្យល់ប្រកាន់លោក ហ៊ុន ហេង ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសជាច្រើននាក់

ភ្នំពេញទាន់ហេតុការណ៍÷បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ស្តីពី ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ២៧០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្ត ១គ្រឿងម៉ាក LEXUS RX400h ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-2188 បានបើកបរក្នុង ស្ថានភាពស្រវឹងដែលមានអត្រាជាតិអាកុល ០.៣៥Ng/L បានបុកម៉ូតួកង់បីចំនួន ៣គ្រឿង ម៉ូតូចំនួន ១គ្រឿង និងរថយន្តចំនួន ១គ្រឿង បណ្តាលឱ្យស្លាប់ចំនួន ១នាក់ និងរងរបួសចំនួន៥នាក់។ ក្នុងករណីនេះមាន ជនត្រូវចោទឈ្មោះ ហ៊ុន Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុប

ភ្នំពេញទាន់ហេតុការណ៍÷នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការផ្សព្វផ្សាយសន្និបាតលើកទី៤៥ អាណត្តិទី៥ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅទីស្នាក់ការគណបក្សក្រុងព្រៃវែង ខេត្តព្រៃវែង។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើរសារលិខិតរំលែកបរណទុក្ខ លោកស្រី ឡេង ណៃគីម នឹងក្រុមគ្រួសារ

ភ្នំពេញទាន់ហេតុការ:ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាៃផ្ទ សារលិខិតរំលែកបរណទុក្ខ ផ្ញើជូនលោកស្រី ឡេង ណៃគីម និងក្រុមគ្រួសារខ្ញុំ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មានសេចក្ដីក្ដុកក្ដួល រន្ធត់តក់ស្លុត និងសោកស្តាយជាអនេក ចំពោះដំណឹងមរណភាព របស់លោកអនុសេនីយ៍ឯក ដាក់ សារិន នាយរងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ដែលត្រូវជាស្វាមីរបស់លោកស្រី បានទទួលមរណភាពនៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១០.២០នាទី ក្នុងជន្មាយុ ៤៦ឆ្នាំ Read more

អនុសាសន៍របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញទាន់ហេតុការណ៍÷ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។១. បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ការពារឱ្យបានគង់វង្សសន្តិភាព ដែលជាមរតកនៃនយោបាយ “ឈ្នះ-ឈ្នះ” ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី, កសាងឱ្យបាន តំបន់ព្រំដែនសន្តិភាព, មិត្តភាព, សហប្រតិបត្តិការ ការអភិវឌ្ឍ និង ប្រឆាំងទប់ស្កាត់អានុភាពអមិត្ត ប្រើប្រាស់ទឹកដីម្ខាង ដើម្បីប្រឆាំងទឹកដីម្ខាងទៀត ។២. ត្រូវខិតខំពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និង សុខដុមនីយកម្មសង្គមឱ្យបានរឹងមាំ ដោយត្រូវ ចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងដាច់ខាតនូវរាល់ឧបាយកលបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង សកម្មភាព វិទ្ធង្សនា, បង្កចលាចល, ជាពិសេស បដិវត្តន៍ពណ៌ ព្រមទាំងខិតខំទប់ស្កាត់បង្ក្រាបបណ្តាញភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ ក្នុងយុគសម័យឌីជីថល ដោយត្រូវយកចិត្តទុកដាក់ពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយដៃគូសំខាន់ៗ ដើម្បីធានាឆ្លើយតបប្រកបដោយប្រសិទ្ធភាព Read more

សម្តេច ម៉ែន សំអន ៖ បើគ្មានការរីកចម្រើនវិស័យអាណាចក្រនោះទេ វិស័យពុទ្ធចក្រក៏មិនអាចដំណើរការបានល្អដែរ

ភ្នំពេញទាន់ហេតុការណ៍÷សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋជួបការលំបាក ចំនួន ២០០គ្រួសារ នៅវត្តសុវណ្ណមុនីសាគរ ហៅវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ មានសង្ឃដិការនៅក្នុងពិធីនោះ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន បានលើកឡើងថា ការអញ្ជើញរបស់សម្តេចកិត្តិសង្គហបណ្ឌិតនាពេលនេះគឺបានឃើញអំពីសុខទុក្ខផ្ទាល់របស់ប្រជាពលរដ្ឋដែលបាននឹងកំពុងរស់នៅជុំវិញវត្ត ព្រមទាំងបានចែករំលែកនូវធនធានផ្ទាល់ខ្លួនជួយដល់អ្នកជួបការលំបាក។មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និង សេចក្ដីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន Read more

សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតការតាំងបង្ហាញផលិតផលកសិកម្ម កសិឧហ្សាកម្ម និងសិប្បកម្ម

ភ្នំពេញទាន់ហេតុការណ៍÷សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតការតាំងបង្ហាញផលិតផលកសិកម្ម កសិឧហ្សាកម្ម និងសិប្បកម្ម នៅក្នុងការតាំងបង្ហាញក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលត្រូវបានធ្វើឡើងនៅទីព្រះស្រែ ក្នុងខេត្តកំពង់ឆ្នាំង។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា

ភ្នំពេញទាន់ហេតុការណ៍÷សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានអញ្ជើញជាអធិបតីក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥) នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥នេះ។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា “ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៨០ នៃថ្ងៃបង្កើតកងកម្លាំងនគរបាលជាតិកម្ពុជា នាពេល នេះប្រព្រឹត្តទៅស្របពេលដែលកម្លាំងជាតិទាំងមូល កំពុងសស្រាក់សស្រាំជំរុញការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជារបៀបវារៈនយោបាយដ៏មាន សារៈសំខាន់សម្រាប់ការរៀបចំ ដឹកនាំ និងការអភិវឌ្ឍប្រទេស ប្រកបដោយទស្សនវិស័យវែងឆ្ងាយ សំដៅនាំមក នូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន Read more