ភ្នំពេញទាន់ហេតុការណ៍÷អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ស្ថានតំណាងបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ជនបរទេស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីចូលរួមអនុវត្ត គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឱ្យការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬ ស្ទីកយ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ ដោយចាប់ផ្តើមអនុវត្តប្រើប្រាស់សាកល្បងចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។ អ្នកដំណើរបរទេសអាចទាញយកព័ត៌មាន Cambodia v-Pass (Visitor Pass) របស់ ខ្លួនតាមមធ្យោបាយដូចខាងក្រោម៖១-ទទួលបានតាមរយៈសារអេឡិចត្រូនិច (E-mail)២-គេហទំព័រផ្លូវការ Cambodia e-Arrival (https://arrival.gov.kh) ៣-កម្មវិធីទូរស័ព្ទដៃរបស់ Cambodia e-Arrivalអាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ។

