អគ្គនាយកស៊ីម៉ាក់៖ ការបាញ់គ្រាប់បែកចង្កោមប្រភេទ M46 របស់ទាហានឈ្លានពានសៀមមកកាន់ទឹកដីកម្ពុជា ជាទង្វើការរំលោភច្បាប់អនុសញ្ញាអន្តរជាតិអូស្លូ លើការហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរ

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ឯកឧត្ដម ហេង រតនា បានបញ្ជាក់ថា ការបាញ់គ្រាប់បែកចង្កោមប្រភេទ M46 របស់ទាហានឈ្លានពានសៀម មកកាន់ទឹកដីកម្ពុជា ជាទង្វើការរំលោភច្បាប់អនុសញ្ញាអន្តរជាតិអូស្លូ លើការ ហាមឃាត់ការប្រើប្រាស់ គ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរ។តាមរយៈបណ្ដាញសង្គមឯកឧត្ដម ហេង រតនា បញ្ជាក់ដូច្នេះថា “នៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ពួកទាហានសៀម បន្តបាញ់គ្រាប់បែកចង្កោមប្រភេទ M46 តាមរយៈគ្រាប់កាំភ្លើងធំ១៥៥ មកចូលបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាទង្វើការរំលោភច្បាប់អនុសញ្ញាអន្តរជាតិអូស្លូ ហាមឃាត់ការប្រើប្រាស់ គ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរ”។ឯកឧត្ដម ហេង រតនា បានសង្កត់ធ្ងន់ថា ការបាញ់ប្រហារនេះ មកលើភូមិឋានផ្ទះសំបែងប្រជាពលរដ្ឋ ដែលទង្វើនេះ កាន់តែរំលោភបំពាន់លើច្បាប់អន្តរជាតិ មួយចំនួនបន្ថែមទៀតផងដែរ៕

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារសុខភាព ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥

PTH: សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារសុខភាពក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៥ ក្រសួងសុខាភិបាល : សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៥ ប្រព្រឹត្តទៅប្រកបដោយសុខុមាលភាពក្រសួងសុខាភិបាល សូមអំពាវនាវ និងធ្វើការក្រើន រំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្ត នូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពីការចម្ដងជំងឺផ្សេងៗ រួមទាំងការបង្ការ សុខភាពបណ្ដាលជាយថាហេតុមកពីការពុលចំណីអាហារ ពុលស្រា និងសុវត្ថិភាពពេលធ្វើដំណើរ ការបង្ការការ ចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្ដាសាយ ជំងឺផ្តាសាយបក្សី ជំងឺកូដ-១៩ និងជំងឺឆ្លងផ្សេងៗ ដូចខាងក្រោម៖ ១- បង្ការហានិភ័យនៃការពុលចំណីអាហារ និងពុលស.ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាព ដោយត្រូវលាងសម្អាតដៃ មុនចាប់កាន់ចំណីអាហារ និងលាងឱ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ Read more

តើព័ត៌មានក្លែងក្លាយជាអ្វី? វិធីសាស្ត្រមួយចំនួនដើម្បីកំណត់ព័ត៌មានក្លែងក្លាយ

តើព័ត៌មានក្លែងក្លាយជាអ្វី? ព័ត៌មានក្លែងក្លាយភាសាអង់គ្លេស ”Fake news” ព័ត៌មានក្លែងក្លាយ គឺជាព័ត៌មានមិនពិតដែលត្រូវបានបង្កើត ឬចែកចាយដោយមានបំណងបំភាន់មតិសាធារណៈ។ វាអាចជា ព័ត៌មានខ្វះការពិតដោយចេតនា ឬអចេតនា ហើយត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន ឬបណ្ដាញសង្គមនានា។ វិធីសាស្ត្រចំនួន ៦ ដើម្បីកំណត់ព័ត៌មានក្លែងក្លាយរួមមាន៖ ១. ពិនិត្យប្រភព ៖ រឿងដំបូងដែលអាចជួយឱ្យយើងកំណត់ថា ព័ត៌មាននោះពិត ឬក្លែងក្លាយគឺត្រូវមើលទៅលើប្រភព។ តើគេហទំព័រ ដែលផ្សព្វផ្សាយព័ត៌មាននោះមកពីស្ថាប័នណា? អ្នកណាអ្នកសរសេរ? តើអត្ថបទនេះសរសេរបានល្អដែរឬទេ? តើវាទំនងជាការពិតដែរ ឬទេ? តើស្ថាប័នព័ត៌មានផ្សេងៗផ្សព្វផ្សាយអំពីរឿងនេះដែរឬទេ? ២. ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗ ៖ អ្នកអាចរកមើលថា តើរឿងដែលអ្នកកំពុងអាននេះ មាននៅលើគេហទំព័រព័ត៌មានផ្សេងៗ ដែលអ្នកអាចជឿទុកចិត្តបានដែរឬទេ។ ប្រសិនបើអ្នកអាចរកឃើញវានៅលើគេហទំព័រជាច្រើនទៀត នោះប្រហែលជាមិនមែនព័ត៌មានក្លែងក្លាយឡើយ (ចំណុចនេះ ក៏មានករណីលើកលែងខ្លះដែរ) ព្រោះមុននឹងស្ថានប័នធំៗចុះផ្សាយ គេតែត្រួតពិនិត្យទៅលើប្រភពយ៉ាងល្អិតល្អន់។ ៣. ត្រិះរិះពិចារណាពេលអាន ៖ Read more