មន្ត្រីនគរបាលចំនួន ៣រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវបានបណ្តេញចេញពី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ព្រោះតែ…!

ភ្នំពេញទាន់ហេតុការណ៍÷សម្រេច ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលចំនួន ៣រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា មានឈ្មោះដូចខាងក្រោម៖ ១- អនុសេនីយ៍ឯក ហ៊ុល សុវណ្ណរតនៈ អត្តលេខ ៨៣០៦៩ នាយរងផ្នែក២- អនុសេនីយ៍ឯក ម៉ន សារ៉នអត្តលេខ ១៦១០៣ មន្តី៣- អនុសេនីយ៍ឯក ឈន តុលាអត្តលេខ ៨២១៨៨ មន្ត្រី។ប្រការ២ .ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចាប់ពីខែកញ្ញា ឆ្នាំ២០២៥ តទៅ។បការ៣ .បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។ប្រការ៤ .អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកន អគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សានិង គណៈអភិបាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសាមីខ្លួនត្រូវអនុវត្ត តាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕