ភ្នំពេញទាន់ហេតុការណ៍: ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សេចក្តីជូនដំណឹងនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតលើបណ្តាញសង្គមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូន សាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. បានសង្កេតឃើញមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនូវព័ត៌មាននៅថៃដែលចោទថាកម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា(Hacker)កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។ ក.ប.ទ. សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាមិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា(Hacker)កូរ៉េខាងជើង ដូចការចោទប្រកាន់នេះទេ។ ក.ប.ទ, យល់ឃើញថាការចោទប្រកាន់នេះជាចេតនាអាក្រក់របស់ថៃដើម្បីបង្អួចកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។ ផ្ទុយទៅវិញ ក.ប.ទ. ក៏បានសង្កេតឃើញថាក្រុមចោរ បច្ចេកវិទ្យា(Hacker)ថៃឈ្មោះ BlackEye-Thai បានវាយប្រហារសាយប័រមកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាល កម្ពុជាស្ទើតែទាំងអស់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ តែត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព និង ទទួលរងការប៉ះពាល់តិចតួច។អាស្រ័យហេតុនេះ សូម សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមអានការប្រុងយ័ត្នខ្ពស់ទៅលើព័ត៌មានមិនពិតដែលផ្សព្វផ្សាយលើបណ្តាញសង្គម៕

