ក្រសួងមហាផ្ទៃអគ្គនាយកដា្ឋនអន្តោប្រវសន៍សេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដើម្បីជំនួសការប្រើប្រាស់ត្រាជំនាញ អន្តោប្រវសន៏ ឬ ស្ទីកស្ទ័រ QR កូដ សម្រាប់អ្នកដំណើរជនបរទស

ភ្នំពេញទាន់ហេតុការណ៍÷អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ស្ថានតំណាងបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ជនបរទេស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីចូលរួមអនុវត្ត គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឱ្យការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬ ស្ទីកយ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ ដោយចាប់ផ្តើមអនុវត្តប្រើប្រាស់សាកល្បងចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។ អ្នកដំណើរបរទេសអាចទាញយកព័ត៌មាន Cambodia v-Pass (Visitor Pass) របស់ ខ្លួនតាមមធ្យោបាយដូចខាងក្រោម៖១-ទទួលបានតាមរយៈសារអេឡិចត្រូនិច (E-mail)២-គេហទំព័រផ្លូវការ Cambodia e-Arrival Read more

Ford ប្រកាសផ្អាក​ការ​នាំ​ចេញ​រថយន្ត​ទៅ​កាន់ប្រទេស​ចិន​ ចំពេលមានតានតឹងពាណិជ្ជកម្មពីពន្ធលោក Trump កំពុងកើនឡើង

ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិននៅថ្ងៃសុក្រសប្តាហ៍នេះ ដោយសារតែផលប៉ះពាល់នៃពន្ធសងសឹកដែលត្រូវបានដាក់ចំពេលគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump។ យោងតាមរបាយការណ៍ដែលចុះផ្សាយដោយ CNA នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ពន្ធគយទាំងនេះបានធ្វើឱ្យពន្ធយានយន្តក្នុងប្រទេសចិនកើនឡើងខ្ពស់ដល់ទៅ ១៥០% ដែលជំរុញឱ្យក្រុមហ៊ុន Ford ផ្អាកការនាំចេញរថយន្តម៉ូដែលសំខាន់ៗរួមមាន F-150 Raptors, Mustangs និងរថយន្ត SUVs Bronco ដែលផលិតនៅរដ្ឋ Michigan ក៏ដូចជា Lincoln Navigators ផលិតនៅរដ្ឋ Kentucky ទៅកាន់ទីផ្សារប្រទេសចិន។ ប្រភពបានបញ្ជាក់ថា បើទោះបីជាមានការបញ្ឈប់ការនាំចេញរថយន្តដែលបានដំឡើងក៏ដោយ ក្រុមហ៊ុន Ford នឹងនៅតែបន្តដឹកជញ្ជូនម៉ាស៊ីន Read more