នាយឧត្តមសេនីយ៍ សៅ សុខា មានទាំងមោទនភាព និងសេចក្ដីអៀនខ្មាស់ ក្នុងការដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រយៈពេល ២០ឆ្នាំ

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចំណាយពេល ២០ឆ្នាំហើយ ក្នុងការដឹកនាំសហព័ន្ធ និងអភិវឌ្ឍន៍វិស័យកីឡាដ៏មានប្រជាប្រិយលើពិភពលោកមួយនេះ ជាមួយសមិទ្ធផលគួរឲ្យមានមោទនភាព តែក៏មានសេចក្ដីអៀនខ្មាស់ ចំពោះការមិនទាន់សម្រេចបំណងជូនអ្នកគាំទ្រផងដែរ។ ថ្លែងក្នុងមហាសន្និបាតលើកទី២០ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈនេះ ប្រធានសហព័ន្ធខាងលើបានគូសបញ្ជាក់ថា «ឆ្នាំនេះ គឺមានរយៈពេល ២០ឆ្នាំគត់ ដែលខ្ញុំចាប់ផ្ដើមចូលរួមក្នុងវិស័យបាល់ទាត់។ ខ្ញុំមានទាំងមោទនភាព និងភាពសប្បាយរីករាយ ប៉ុន្ដែខ្ញុំក៏មានការអៀនខ្មាស់ណាស់ដែរ»។ លោក សៅ សុខា បន្ដថា «ខ្ញុំសប្បាយ ត្រង់ថា ពេលខ្ញុំចាប់ផ្ដើមធ្វើបាល់ទាត់ នៅកម្ពុជា មានទីលានបាល់ទាត់ មានតែពហុកីឡដ្ឋានជាតិមួយដែលមានស្មៅ…។ រហូតមកដល់ថ្ងៃនេះ យើងមានសកម្មភាពបាល់ទាត់ទូទាំងប្រទេស និងគ្រប់ទីកន្លែង សូម្បីតែមន្ដ្រីរាជការរបស់រាជរដ្ឋាភិបាល និងកម្មវិធីសំខាន់ៗ តែងយកបាល់ទាត់មកធ្វើការជួបជុំគ្នា ។ ខ្ញុំគិតថានេះគឺជាជោគជ័យ Read more

រុស្ស៊ីសម្រេចបិទកម្មវិធីផ្ញើសារ​ WhatsApp ទាំងស្រុង ហើយណែនាំឲ្យពលរដ្ឋប្រើប្រាស់កម្មវិធីរបស់រុស្ស៉ីជំនួសវិញ

រដ្ឋាភិបាលរុស្ស៊ីបានប្រកាសថា កម្មវិធី WhatsApp ដែលជាកម្មសិទ្ធិរបស់ Meta Platforms ត្រូវបានបិទនៅក្នុងប្រទេសរុស្ស៊ីទាំងស្រុងតែម្តង ព្រោះក្រុមហ៊ុនមិនបានគោរពតាមច្បាប់ក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការសម្រេចបិទនេះគឺបានអនុវត្តរួចហើយ ហើយបានណែនាំឲ្យប្រជាជនប្រើកម្មវិធី «MAX» ដែលជាកម្មវិធីផ្ញើសាររបស់រុស្ស៉ីជំនួសវិញ។ លោកបានបញ្ជាក់ថា MAX គឺជាជម្រើសដែលអាចប្រើបាន MAX គឺជាកម្មវិធីផ្ញើសារទំនើបដែលអភិវឌ្ឍដោយក្រុមហ៊ុន VK ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់រុស្ស៊ី។ ការបិទ WhatsApp ដែលជាកម្មវិធីផ្ញើសារពេញនិយមបំផុតនៅរុស្ស៊ី គឺជាលទ្ធផលនៃសម្ពាធរយៈពេល៦ខែ លើក្រុមហ៊ុនអាមេរិក។ វាក៏បង្ហាញពីគោលនយោបាយរបស់រុស្ស៊ី ក្នុងការបង្កើតប្រព័ន្ធទំនាក់ទំនងក្នុងដែនអធិបតេយ្យរបស់ខ្លួន និងបង្ខំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាបរទេសគោរពច្បាប់ក្នុងស្រុក បើមិនដូច្នេះទេនឹងត្រូវបិទ។ ជុំវិញការបិទកម្មវិធីនេះ ក្រុមហ៊ុន Read more