PTH: លោកបណ្ឌិត ទូច វណ្ណះ និងភរិយា ព្រមទាំងក្រុមគ្រួសារផ្ញើរសារគោរពជូនពរ និងអបអរសាទរចំពោះឯកឧត្តម អ៊ូ វណ្ណា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសត្រូវបានតែងតាំងជា “ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.១៦” ចំណុះគណៈកម្មាធិការគណបក្ស គ.២៧។ការតែងតាំងនេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ និងប្រកាសសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពរបស់គណៈកម្មាធិការគណបក្សមូលដ្ឋាន ចំណុះគណៈកម្មាធិការគណបក្ស គ.២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្ស គ.២៧ នៅវិមាន ៧មករា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមចូលរួមអបអរសាទរដោយស្មោះអស់ពីចិត្តជូនចំពោះឯកឧត្តមប្រធាន អ៊ូ វណ្ណា និងសូមគោរពជូនពរឯកឧត្តមប្រធាន ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងតួនាទីថ្មីនេះ ក៏ដូចជាតួនាទីផ្សេងៗទៀត ដែលថ្នាក់ដឹកនាំ ប្រគល់ជូន។ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ យើងខ្ញុំក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម រាក្យសាទេវី សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជូនឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏សូមគោរពជូនពរពីខ្ញុំបាទ ទូច វណ្ណៈ អនុប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.២៧.១៦ និងភរិយា ព្រមទាំងក្រុមគ្រួសារ៕



