សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ចូលជួបសម្ដែងការគួរសម និងជម្រាបលា

ភ្នំពេញទាន់ហេតុការណ៍÷នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចសហប្រតិបត្តិការ និងសកម្មភាពនានា ដែលឯកឧត្តម បានជួយសម្រួបសម្រួលរៀបចំ ដូចជា ព្រះរាជទស្សនកិច្ច ទស្សនកិច្ចផ្លូវការ ការងារ និងការចូលរួមកិច្ចប្រជុំកំពូលនានានៅបារាំងរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចតេជោ ក្នុងអំឡុងពេលជានាយករដ្ឋមន្រ្តី និងសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី។ សកម្មភាពទាំងនេះ គឺជាកិច្ចឆ្លើយតបដ៏ល្អក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា-បារាំង។ ជាមួយគ្នានេះ សម្តេច បានចូលរួមអបអរសាទរចំពោះការបំពាក់គ្រឿងឥស្សរិយយសរបស់រាជរដ្ឋាភិបាលកម្ពុជា ជូន ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលជាការឆ្លុះបញ្ចាំងនូវការរួមចំណែកដ៏សំខាន់របស់ឯកឧត្តម Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសោបបានទាំងយន្តការសហប្រតិបត្តិការ ឆន្ទៈប្ដេជ្ញាចិត្តគាំទ្រ និងបទពិសោធសំខាន់ៗ ពីទស្សនកិច្ចនៅសិង្ហបុរី

ភ្នំពេញទាន់ហេតុការណ៍÷ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីដោយជោគជ័យ និងបានដឹកនាំគណៈប្រតិភូ មាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ។ ក្នុងរយៈពេល ៣ថ្ងៃ នៃដំណើរទស្សនកិច្ចដ៏មានសារសំខាន់នោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្រសោបបានលទ្ធផលគួរឱ្យកត់សម្គាល់ថ្មីៗបន្ថែមទៀត ក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែម គុណភាពនៃការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ។ លទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ច ត្រូវបាន លោក រ៉េន រតនៈ អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត សង្ខេបថា មានជាអាទិ៍ ជំនួបពិភាក្សាទ្វេភាគីយ៉ាងស៊ីជម្រៅ និងប្រកបដោយស្មារតីមិត្តភាព រវាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម K. Shanmugam រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី រហូតភាគីទាំងពីរឈានដល់ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្ដីពី Read more

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ចេញបំភ្លឺ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គម និងមតិជនបរទេសមួយចំនួន ដែលបានលើកឡើងថា “សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានធ្វើការរឹតបន្តឹងការស្នើសុំទិដ្ឋាការចូល និងទិដ្ឋាការបន្តរយៈពេលស្នាក់នៅបណ្ដោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសសញ្ជាតិមួយចំនួន

ភ្នំពេញទាន់ហេតុការណ៍: នៅថ្ងៃ ចន្ទ ១២កើត ខែអាសាឍឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ២០២៥ សេចក្ដីបំភ្លឺព័ត៌មានអគ្គនាយកដា្ឋនអន្តោប្រវសន៍ មានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ក្នុងរយៈពេលថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គម និងមតិជនបរទេសមួយ ចំនួន លើកឡើងថា “សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានធ្វើការរឹតបន្តឹងការស្នើសុំទិដ្ឋាការចូល និងទិដ្ឋាការបន្តរយៈពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសសញ្ជាតិមួយចំនួន”។ ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការបំភ្លឺដូចតទៅ៖១. យោងតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មន្ត្រីនគរបាលអន្តោប្រវេសន៍មាន សមត្ថកិច្ច អាចបដិសេធការចូល ឬការបន្តរយៈពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសណាម្នាក់ដែលមិនបានបំពេញតាមលក្ខខណ្ឌត្រឹមត្រូវ ជាអាទិ៏ ប្រវត្តិនៃការធ្វើដំណើរ ឬ គោលបំណងនៃការធ្វើដំណើរមិនច្បាស់លាស់ ឬខ្វះលទ្ធភាពចិញ្ចឹមខ្លួនក្នុងរយៈពេលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយគ្មានអ្នកធានាជួយដោះស្រាយ ឬអាជ្ញាធរមានសមត្ថកិច្ចមានហេតុផលគ្រប់គ្រាន់ Read more

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សេចក្តីជូនដំណឹង ស្តីពីការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតលើបណ្តាញសង្គមនូវព័ត៌មាននៅថៃដែលចោទថាកម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា(Hacker)កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ

ភ្នំពេញទាន់ហេតុការណ៍: ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍សេចក្តីជូនដំណឹងនៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតលើបណ្តាញសង្គមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូន សាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. បានសង្កេតឃើញមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមនូវព័ត៌មាននៅថៃដែលចោទថាកម្ពុជាបានពឹងក្រុមចោរបច្ចេកវិទ្យា(Hacker)កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។ ក.ប.ទ. សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាមិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា(Hacker)កូរ៉េខាងជើង ដូចការចោទប្រកាន់នេះទេ។ ក.ប.ទ, យល់ឃើញថាការចោទប្រកាន់នេះជាចេតនាអាក្រក់របស់ថៃដើម្បីបង្អួចកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។ ផ្ទុយទៅវិញ ក.ប.ទ. ក៏បានសង្កេតឃើញថាក្រុមចោរ បច្ចេកវិទ្យា(Hacker)ថៃឈ្មោះ BlackEye-Thai បានវាយប្រហារសាយប័រមកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាល កម្ពុជាស្ទើតែទាំងអស់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ តែត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព និង ទទួលរងការប៉ះពាល់តិចតួច។អាស្រ័យហេតុនេះ សូម សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមអានការប្រុងយ័ត្នខ្ពស់ទៅលើព័ត៌មានមិនពិតដែលផ្សព្វផ្សាយលើបណ្តាញសង្គម៕

មន្ត្រីនគរបាលចំនួន ៣រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវបានបណ្តេញចេញពី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ព្រោះតែ…!

ភ្នំពេញទាន់ហេតុការណ៍÷សម្រេច ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីនគរបាលចំនួន ៣រូប នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ មូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា មានឈ្មោះដូចខាងក្រោម៖ ១- អនុសេនីយ៍ឯក ហ៊ុល សុវណ្ណរតនៈ អត្តលេខ ៨៣០៦៩ នាយរងផ្នែក២- អនុសេនីយ៍ឯក ម៉ន សារ៉នអត្តលេខ ១៦១០៣ មន្តី៣- អនុសេនីយ៍ឯក ឈន តុលាអត្តលេខ ៨២១៨៨ មន្ត្រី។ប្រការ២ .ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចាប់ពីខែកញ្ញា ឆ្នាំ២០២៥ តទៅ។បការ៣ .បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។ប្រការ៤ .អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ Read more

ក្រសួងមហាផ្ទៃអគ្គនាយកដា្ឋនអន្តោប្រវសន៍សេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ដើម្បីជំនួសការប្រើប្រាស់ត្រាជំនាញ អន្តោប្រវសន៏ ឬ ស្ទីកស្ទ័រ QR កូដ សម្រាប់អ្នកដំណើរជនបរទស

ភ្នំពេញទាន់ហេតុការណ៍÷អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ស្ថានតំណាងបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ជនបរទេស និងសាធារណជនទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីចូលរួមអនុវត្ត គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass (Visitor Pass) ជំនួសឱ្យការប្រើប្រាស់ត្រាជំនាញអន្តោប្រវេសន៍ ឬ ស្ទីកយ័រ QR កូដ សម្រាប់អ្នកដំណើរបរទេសទាំងអស់ដែលចូល-ចេញព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិទាំងបី និងច្រកទ្វារកំពង់ផែអន្តរជាតិ ដោយចាប់ផ្តើមអនុវត្តប្រើប្រាស់សាកល្បងចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។ អ្នកដំណើរបរទេសអាចទាញយកព័ត៌មាន Cambodia v-Pass (Visitor Pass) របស់ ខ្លួនតាមមធ្យោបាយដូចខាងក្រោម៖១-ទទួលបានតាមរយៈសារអេឡិចត្រូនិច (E-mail)២-គេហទំព័រផ្លូវការ Cambodia e-Arrival Read more

សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅលើផេកផ្លូវការសម្តេចថា

ភ្នំពេញទាន់ហេតុការណ៍÷កាលពី(ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា ÷ ១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្មាំ២០២៥ ព្រោះយើងមិនមានបំណងបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងខ្មែរតាមព្រំដែនទេ។ ២. កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃបានចាប់ផ្តើមធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូលរបស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគាគី នៅតាមបណ្តាច្រកព្រំដែនមួយចំនួនរហូតដល់ថ្ងៃ ២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។ ៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ Read more

ប្រមុខក្រសួងមហាផ្ទៃ ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល បំផុសពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ករណីល្បែងស៊ីសងខុសច្បាប់ទៅអាជ្ញាធរ!

ភ្នំពេញទាន់ហេតុការណ៍÷ករណីល្បែងស៊ីសងខុសច្បាប់ទាំងបែបប្រពៃណី រួមមានបៀរ អាប៉ោង ជល់មាន់ កន្ទុយលេខ និងល្បែងសុីសងបែបទំនើបផ្សេងទៀត តាមមធ្យោបាយអនឡាញ ដូចជាឆ្នោតឡូតូ ភ្នាល់បាល់ និងល្បែងហ្គេមតាមទូរសព្ទ ដែលអាចមានក្រុមយុវជនផ្ដុំគ្នាលេងជាដើម នៅតែជាប្រធានបទដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ពីភាពចាំបាច់នៃការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ បន្ថែមលើការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរ និងកងកម្លាំងតាមមូលដ្ឋាន។ ថ្លែងក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំចំៗទៅកាន់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំនានាចំណុះស្រុកបាភ្នំ រាល់ពេលចុះជួបសំណេះសំណាល ឬកម្មវិធីវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ត្រូវតែខិតខំជំរុញលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមរាយការណ៍ករណីប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានកាន់តែទទួលបានព័ត៌មាន និងឈានទៅបង្ក្រាបឱ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព។បើតាមប្រមុខក្រសួងមហាផ្ទៃ ប្រជាពលរដ្ឋក៏មានសិទ្ធិគ្រប់គ្រាន់ដើម្បីរាយការណ៍ដោយផ្ទាល់ ឬតាមមធ្យោបាយទំនាក់ទំនងផ្សេងៗទៅកាន់អាជ្ញាធរ និងសមត្ថកិច្ចដើម្បីចុះអន្តរាគមន៍ និងក៏អាចផ្សព្វផ្សាយ ឬផ្ញើព័ត៌មាននោះ ទៅកាន់ថ្នាក់ដឹកនាំ ក្រុមការងាររាជរដ្ឋាភិបាល ក្រុមប្រឹក្សាស្រុក Read more

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កោតសរសើរ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានបំពេញបេសកកម្ម នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាកោតសរសើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សតសម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំ មានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានអញ្ជើញបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម នៅក្នុង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់វីរកងទ័ព និង ប្រជារាស្ត្រដែលបានជម្លៀសចេញពីតំបន់ប្រឈមតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ជាពិសេស៍ សម្តេចអគ្គមហាសេនាបតីតេជោ បាននាំនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងសេចក្ដីនឹករលឹកដ៏ជ្រាលជ្រៅ អំពី សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង ខ្ញុំ ជូនដល់វីរកងទ័ព Read more

សេចក្តីជូនដំណឹង របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមប្រគេន និងជម្រាបជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបថា

ភ្នំពេញទាន់ហេតុការណ៍% សេចក្តីជូនដំណឹង ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមប្រគេន និងជម្រាបជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបថា គណៈកម្មាធិការប្រតិបត្តិ បានបើកកិច្ចប្រជុំ ចំនួន ២ នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ ដើម្បីពិនិត្យ និងសម្រេចជ្រើសរើសប្រធានថ្មី របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលមានសមាសភាពជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ អគ្គលេខាធិការ អគ្គលេខាធិការង និង សមាជិក សមាជិកាគណៈកម្មាធិការប្រតិបត្តិ អញ្ជើញចូលរួម ចំនួន ៦១នាក់។ ជាលទ្ធផល អង្គប្រជុំ បានសម្រេចជ្រើសរើសលោក ចាវ ប៉េងណាំ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជា “ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ” ជំនួសលោកបណ្ឌិត ទូច Read more