ទស្សន:ផ្ទាល់របស់លោក រ៉េន រតន: អ្នកនាំពាក្យក្រសួងមហាផ្ទៃ ផ្តាំទៅលោក [English below] ប៊ុនសុីម ផាកក្លាង មេទ័ពបន្ថោកតម្លៃថៃ! មេទ័ពឧក្រិដ្ឋជនសង្គ្រាមតំបន់អាស៊ានឆ្នាំ២០២៥!

១-ភាពតានតឹង រហូតក្លាយជាសង្គ្រាមកម្ពុជា-ថៃ ថ្មីៗនេះ នឹងមិនកើតឡើងឡើយ បើកស្ដេចថៃ ឬអ្នកមានអំណាចណាមួយនៅថៃ មិនតែងតាំងមេទ័ពរូបនេះ ឱ្យមកគ្រប់គ្រងភូមិភាគ២! ២-តើជាចេតនាស្ដេចថៃ? ឬជនល្មោភសង្គ្រាមរូបណា ឬជាមហិច្ឆតាស្រេកឃ្លានសង្គ្រាម ដើម្បីកសាងគុណសម្បត្តិមុនចូលនិវត្តន៍របស់មេភូមិភាគ២រូបនេះ? ៣-ប្រជាជនថៃ ច្បាស់ជាចាំសម្ដីអួតក្អេងក្អាងរបស់មេទ័ពរូបនេះ ដែលប្រកាសវាយកងទ័ពកម្ពុជាឱ្យចប់សព្វគ្រប់ ត្រឹមរយៈពេល៣ថ្ងៃ។ ៤-មហិច្ឆតាបង្កើតសង្គ្រាមពិតបានជោគជ័យក្លាយជាការពិតមែន! ប៉ុន្តែសម្ដីអួតអាងនោះ បានក្លាយជាកាំបិតបរាជ័យចាក់ក្បាលខ្លួនឯងយ៉ាងអាម៉ាស់ ទាំងមេភូមិភាគ២ និងទាំងប្រជាជនថៃដែលនិយមសង្គ្រាម និងជឿលើការអួតអាងនោះ។ ៥-កុំថាឡើយ៣ថ្ងៃរៀបរយ! សង្គ្រាម៥យប់ ៥ថ្ងៃ ដែលបញ្ចប់ទៅក្រោមបទឈប់បាញ់នៅម៉ាឡេស៊ី បានបង្ហាញលទ្ធផលយ៉ាងច្បាស់ហើយថា កងទ័ពថៃបរាជ័យគ្រប់សមរភូមិ! គឺបរាជ័យមិនអាចវាយចូលកាន់កាប់ទឹកដីកម្ពុជាបាន! គឺបរាជ័យមិនអាចគ្រប់គ្រងទីតាំងដែលខ្លួនធ្លាប់មានវត្តមានជាមួយកងទ័ពកម្ពុជាបាន! និងជាពិសេស គឺបរាជ័យការទូតដល់អាម៉ាស់លើឆាកអន្តរជាតិ។ ៦-ទំនងជាចុកទ្រូងស្ទើរក្អួតឈាម ទាំងមេទាំងកើយហើយមើលទៅ ទើបបានជានាថ្ងៃទី១០ ខែសីហានេះ មេទ័ពបរាមុខ ប៊ុនសុីម ផាកក្លាង បានប្រកាសជាចំហរដោយគ្មានកេរ្ត៍ខ្មាស់ជាថ្មីទៀត ត្រៀមវាយយកប្រាសាទតាក្របី និងឈានទៅវាយដើម្បីបិទជាបណ្ដោះអាសន្ន និងជាអចិន្ត្រៃយ៍ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ! ៧-តើសម្ដីខាងលើនេះ ជាសម្ដីមេទ័ពស្នេហាជាតិ? ខ្ញុំជឿថា ជនជាតិថៃអ្នកមានវិចារណញ្ញាណ ទំនងជាអាចពិចារណាបាន! ប៉ុន្តែពួកងប់សង្គ្រាម និងងប់ការឈ្លានពានដល់កម្រិតកំពូល ទំនងជាចាត់ទុក ថាវាជាសម្ដីប្រកបដោយភាពអង់អាចហើយមើលទៅ។ ៨-យ៉ាងណាក៏ដោយ សហគមន៍អន្តរជាតិ កុំថាឡើយអាស៊ាន សូម្បីអង្គការសហប្រជាជាតិទាំងមូល ក៏ទំនងជាយកប៊ិចខ្មៅសរសេរកត់ត្រាទុកសម្ដីដ៏គឃ្លើនរបស់មេទ័ពថៃរូបនេះ ដោយថែមទាំងគូសបន្ទាត់ក្រហមពីក្រោមទៀតផង ដើម្បីដៅសម្គាល់ថា ប៊ុនសុីម ផាកក្លាង មេទ័ពជាតិសាសន៍ ជាឧក្រិដ្ឋជនសង្គ្រាម ប្រចាំឆ្នាំ២០២៥ នៅតំបន់អាស៊ាន។ ៩-សំណួរដែលត្រូវសួរជាថ្មីទៀត តើមេទ័ពរូបនេះ ពិតជាហ៊ានធ្វើ? បើធ្វើពិតជាទទួលបានជោគជ័យ? ចម្លើយ គឺសហគមន៍អន្តរជាតិមុខជានឹងសំពងក្បាលការទូតលើជននេះ រួមទាំងមេកើយបិសាចសង្គ្រាមនៅខាងលើៗ ឱ្យភ្ញាក់ខ្លួនឈប់បំពានគោលការណ៍អន្តរជាតិ ជាពិសេសបទឈប់បាញ់នៅម៉ាឡេស៊ី ដែលលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំចេញមុខត្រួសត្រាយអស់ពីដៃពីជើង ពុំខានឡើយ។ សរុបមក សូមកុំភ្លេចថា យុទ្ធជនខ្មែរ ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន គឺតាំងពីដើមមក រហូតដល់ឥឡូវ និងតទៅមុខទៀតក៏ដូចគ្នា មិនមែនជាអ្នកមានផែនការ ឬប្រតិបត្តិផែនការឈ្លានពានទឹកដីប្រទេសជិតខាងណាមួយឡើយ! ផ្ទុយទៅវិញ គឺជាយុទ្ធជនការពារតែបូរណភាពទឹកដីខ្លួនដែលសេសសល់! ជាយុទ្ធជនត្រូវការសន្តិភាព ប៉ុន្តែដាច់ខាតមិនឱ្យមានការឈ្លានពានសូម្បីមួយមីលីម៉ែត្រ! និងជាពិសេស ជាយុទ្ធជនដែលស្ដាប់បទបញ្ជា តាំងពីកម្រិតកំពូលថ្នាក់ជាតិ រហូតដល់កម្រិតយុទ្ធជនជួរមុខនៅតាមលេណដ្ឋាន! មិនទាន់ហួសពេលទេ! សូមកុំស្ពាយឈ្មោះចូលនិវត្តន៍ជា ឧក្រិដ្ធជនសង្គ្រាម ឱ្យសោះ ប៊ុន ស៊ីម ផាកក្លាង…!Boonsin Padklang – Thai General Who Tarnishes Thailand’s Reputation! ASEAN War Criminal of 20251. The recent tensions that escalated into a Cambodia–Thailand conflict would never have happened if the King of Thailand, or any person of authority in Thailand, had not appointed this general to take command of Military Region 2.2. Was this the King’s intention? Or was it the war-hungry ambition of this Region 2 commander, eager to build personal glory before retirement?

3. The Thai people surely remember this general’s arrogant boast, declaring that he could defeat the Cambodian army completely within just three days

.4. His ambition to create war may have succeeded—but those boastful words have turned into a humiliating defeat, a dagger striking his own head in shame, for both the Region 2 commander and the war-loving Thai nationalists who believed in his bluster

.5. Forget about “three days”! After five nights and five days of war, the ceasefire agreement reached in Malaysia made it clear: the Thai army was defeated in every single battlefront! They failed to seize Cambodian territory. They failed to hold positions where they had previously been present alongside Cambodian troops. And most embarrassingly, they suffered diplomatic humiliation on the international stage

.6.Perhaps still bitter and seething, it was on August 10 that the defeated general, Boonsim Padkhlang, shamelessly declared once again that he was preparing to attack and seize Ta Krabei temple, and to move forward to attack and take control—both temporarily and permanently—of Ta Muen Toch and Ta Muen Thom temples.

7. Are these the words of a patriotic general? I believe reasonable Thai citizens can decide for themselves. But for the war-obsessed, those blinded by extreme aggression, they may see this as courageous rhetoric.

8. In any case, the international community—not just ASEAN, but even the entire United Nations—will likely record this Thai general’s reckless statements in bold black ink, underlined in red, marking Boonsin Padklang as ASEAN’s 2025 war criminal