PTH៖ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបានឆក់យកជីវិតមនុស្ស១៣នាក់នឹងរបួស២៤នាក់បណ្តាលមកពី រថយន្ដក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង ផ្ទុកមនុស្ស៣៧នាក់ បានបុកបង្កាន់ដៃស្ពាន់ដែកក្រឡាប់ធ្លាក់ចូលទឹក នៅវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។បើយោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហ៊ានដំបូង គ្រោះថ្នាក់ចរាចរណ៍នេះអាចបណ្ដាលមកពីអ្នកបើកបរស្ថិតក្នុងស្ថានភាពងងុយដេកហើយមើលទៅទើបជ្រុលទៅបុកបង្កាន់ស្ពាន់បានបណ្តាលឲ្យធ្លាក់ទឹក។ចំណែកស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានប្រាប់អ្នកសារព័ត៍មានឲ្យដឹងថា មកទល់ព្រឹកនេះ សមត្ថកិច្ចបានស្ទួចយកឡានចេញពីទឹក និងរកឃើញមនុស្សស្លាប់ចំនួន១៣នាក់ ក្នុងនោះស្រី៨នាក់ និងអ្នករបួស២៤នាក់។ ហើយលោកបន្ថែមទៀតថាសាកសពទាំងអស់ក្រោយស្រង់ពីទឹកសមត្ថកិច្ចបានយកទៅតម្កល់ទុកនៅវត្ត កកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ និងប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ។នេះជាហេតុការណ៍មួយទុកជាមេរៀនដល់តៃកុងឡានទាំងអស់មិនថា កាន់ឡានតូចធំនោះទេសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕









