បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនការងារសេនាធិការ និងក្រុមការងារ នាំយកថិវិការ ចំនួន ១លានរៀល ទៅឧបត្ថម្ភដល់ក្រុមគ្រួសារមន្ត្រីនគរបាលជាតិម្នាក់គឺលោកវរសេនីយ៍ត្រី ស៊ុំ សាគុណ មានតួនាទីជា នាយផ្នែកដឹកជញ្ជូន នៃការិយាល័យភស្តុភា ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។តាមការអះអាងរបស់លោកស្រី វ៉ាត សុគីម ជាភរិយា បានឲ្យដឹងថា ប្តីរបស់នាងខ្ងុំ តាំងពីរមកប្រចាំការនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានរយះពេលមួយអាទិត្យកន្លងមកស្រាប់តែមានអាការះឈឺក្បាលក្តៅខ្លួនហើយក៏បានទៅសំរាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ នៅខេត្តបាត់ដំបង ដោយអាការ:កាន់តែធ្ងន់ធ្ងរក៏បានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យកេរតុមាលា រាជធានីភ្នំពេញ។ក្រោយទទួលបានព័ត៌មាន ទាំងថ្នាក់ដឹកនាំ គណស្នងការ និងកងកម្លាំងនគរបាលនៃការិយាល័យភស្តភា ក៏បានរួមគ្នាឧបត្ថម្ភថវិការ ជាបន្តបន្ទាប់ ដល់ក្រុមគ្រួសាររបស់គាត់ ដើម្បីរួមចំណែកជួយសម្រាលបន្ទុកថ្លៃព្យាបាល៕



