PTH÷ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលស្វាគមន៍ប្រតិភូ ពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំដោយ ព្រះសោមវេទីបណ្ឌិត អុឹម សុភក្ដិ ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដេីម្បីរាយការណ៍ជូនអំពីវឌ្ឍនភាពរបស់ពទ្ធិកសាកលវិទ្យាល័យ និងជយន្តោជូនពរជ័យក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរដល់គណៈគ្រប់គ្រង ព្រះមន្រ្តីសង្ឃ មន្រ្តីរាជការ បុគ្គលិកសិក្សាទាំងអស់ នៃពុទ្ធិកសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់យ៉ាងធំធេង ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យអប់រំ សិក្សាធិការ ជាពិសេសការផ្តល់ជូននូវអាហាររូបករណ៍១០០% ជូនដល់សាមណនិស្សិត-និស្សិតមកពីគ្រប់ទិសទី លើគ្រប់ជំនាញផងដែរ។ គណៈគ្រប់គ្រង ព្រះមន្រ្តីសង្ឃ មន្រ្តីរាជការ បុគ្គលិកសិក្សា សមណនិស្សិត និស្សិតទាំងអស់ សូមចម្រេីនពរ គោរពជូនពរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងក្រុមគ្រួសារ ព្រមទាំង ប្រជាពលរដ្ឋទូទាំងខេត្ត សូមមានសុខភាពល្អ ជន្មាយុយឺនយូរ សូមឲ្យបានជោគជ័យគ្រប់ភារកិច្ច និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕








