អនុសាសន៍របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញទាន់ហេតុការណ៍÷ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។១. បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ការពារឱ្យបានគង់វង្សសន្តិភាព ដែលជាមរតកនៃនយោបាយ “ឈ្នះ-ឈ្នះ” ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី, កសាងឱ្យបាន តំបន់ព្រំដែនសន្តិភាព, មិត្តភាព, សហប្រតិបត្តិការ ការអភិវឌ្ឍ និង ប្រឆាំងទប់ស្កាត់អានុភាពអមិត្ត ប្រើប្រាស់ទឹកដីម្ខាង ដើម្បីប្រឆាំងទឹកដីម្ខាងទៀត ។២. ត្រូវខិតខំពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និង សុខដុមនីយកម្មសង្គមឱ្យបានរឹងមាំ ដោយត្រូវ ចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងដាច់ខាតនូវរាល់ឧបាយកលបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង សកម្មភាព វិទ្ធង្សនា, បង្កចលាចល, ជាពិសេស បដិវត្តន៍ពណ៌ ព្រមទាំងខិតខំទប់ស្កាត់បង្ក្រាបបណ្តាញភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ ក្នុងយុគសម័យឌីជីថល ដោយត្រូវយកចិត្តទុកដាក់ពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយដៃគូសំខាន់ៗ ដើម្បីធានាឆ្លើយតបប្រកបដោយប្រសិទ្ធភាព Read more