ភ្នំពេញទាន់ហេតុការណ៍÷ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង និងលោក ហ៊ន សុផាត ប្រធាន ស.ស.យ.ក. ស្រុក និងជាអភិបាល នៃគណៈអភិបាលស្រុកមេសាង បានអញ្ជើញដឹកនាំក្រុមការងារ ទិញថ្មមិច ចំនួន ២ឡាន ស្មើនឹង ៤៤ម៉ែត្រគូប ជួសជុលផ្លូវ ប្រវែង ៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។អញ្ជើញចូលរួមក្នុងកម្មវិធីជួសជុលផ្លូវ នាឱកាសនោះ រួមមាន ៖ អស់លោក លោកស្រី អ្នកនាងកញ្ញា អនុប្រធាន និងសមាជិក សមាជិកាក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកមេសាង អភិបាលរងស្រុក អធិការស្រុក នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងអនុប្រធាន សមាជិក សមាជិកា ស.ស.យ.ក. ស្រុកមេសាង សរុបចំនួន ២៥១នាក់៕


















