តុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចខ្យល់ប្រកាន់លោក ហ៊ុន ហេង ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសជាច្រើននាក់
ភ្នំពេញទាន់ហេតុការណ៍÷បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ស្តីពី ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ២៧០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្ត ១គ្រឿងម៉ាក LEXUS RX400h ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-2188 បានបើកបរក្នុង ស្ថានភាពស្រវឹងដែលមានអត្រាជាតិអាកុល ០.៣៥Ng/L បានបុកម៉ូតួកង់បីចំនួន ៣គ្រឿង ម៉ូតូចំនួន ១គ្រឿង និងរថយន្តចំនួន ១គ្រឿង បណ្តាលឱ្យស្លាប់ចំនួន ១នាក់ និងរងរបួសចំនួន៥នាក់។ ក្នុងករណីនេះមាន ជនត្រូវចោទឈ្មោះ ហ៊ុន Read more