ក្រសួងការបរទេសថៃបានឆ្លើយតបទៅនឹងលិខិតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយបង្ហាញពីសុឆន្ទៈក្នុងការសហការជាមួយនឹងសហគមន៍ និងអង្គការអន្តរជាតិនានា ដើម្បីចុះទៅពិនិត្យមើលស្ថានភាពរបស់កងទ័ពកម្ពុជាចំនួន ១៨នាក់ដែលកំពុងឃុំខ្លួន
PTH: សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្រោយពីការ ដាក់ញ្ញត្តិស្នើសុំអន្តរាគមន៍របស់គណៈកម្មការសិទ្ធិមនុស្សកម្ពុជា លើករណីការឃុំខ្លួនដោយខុសច្បាប់ ការ ធ្វើទារុណកម្ម និងការបញ្ជូនកងទ័ពកម្ពុជាចំនួន២នាក់ ក្នុងចំណោមកងទ័ពចំនួន២០នាក់ ដោយកងទ័ពថៃ ជូនទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងប្រធាន ប្តូរវេនរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ប្រទេសម៉ាឡេស៊ី។កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ក្រសួងការបរទេសរបស់ថៃបានចេញមកឆ្លើយតបនឹងញ្ញត្តិរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចំពោះកងទ័ពកម្ពុជា ដែលកំពុងត្រូវបានឃុំខ្លួន។គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសូមដកស្រង់ខ្លឹមសារកថាខណ្ឌចុងក្រោយ នៃសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសរបស់ព្រះរាជាណាចក្រថៃ ដូចខាងក្រោមនេះ៖”ប្រទេសថៃត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើការជាមួយនឹងសហគមន៍អន្ដរជាតិ ក្នុងការផ្ទៀងផ្ទាត់ការពិត។ ក្នុងន័យនេះ ប្រទេសថៃបានអញ្ជើញតំណាងមកពីគណៈកម្មាធិការកាកបាទក្រហមអន្តជាតិ និងការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីចុះសួរសុខទុក្ខកងទ័ពកម្ពុជាដែលកំពុងជាប់ឃុំ”។អាស្រ័យហេតុនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមជូនដំណឹងដល់បងប្អូនជនរួមជាតិ កុំឱ្យ មានការព្រួយបារម្ភ ព្រោះប្រទេសថៃបានបង្ហាញពីសុឆន្ទៈក្នុងការសហការជាមួយនឹងសហគមន៍ និងអង្គការ អន្តរជាតិនានា ដើម្បីចុះទៅពិនិត្យមើលស្ថានភាពរបស់កងទ័ពកម្ពុជាដែលកំពុងជាប់ឃុំ។ គណៈកម្មាធិការ Read more