PTH÷ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ នាំយកអំណោយ ជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូនរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ។សម្រាប់បន្តចែកជូនដល់វរនគរបាលការពារព្រំដែនគោក និងប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលបានភៀសខ្លួនពីតំបន់ព្រំដែនកម្ពុជា-ថៃ ស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ នៅសាលាខេត្តសៀមរាប នៅរសៀលថ្ងៃច័ន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃ ០៨ ខែកញ្ញា ២០២៥។ ឯកឧត្តមអភិសន្តិបណ្ឌិតតែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំងនគរបាលជានិច្ច៕



























