PTH: លោក ពៅ វុទ្ធី (ហៅ ធីស្នា ) ពិតជាមន្ត្រីជើង១០គិតតែពីប្រយោជន៍ផ្ទាល់ខ្លួនដោយមិនគិតពីផលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរដល់អង្គភាពឬជាតិទាល់តែសោះ ក្នុងអំឡុងនាពេលបច្ចុប្បន្នប្រទេសកម្ពុជានឹងប្រទេសថៃ បានបិទច្រកគ្រប់ទីកន្លែងដោយមិនឲ្យទំទិញឆ្លងកាត់នោះទេ។បើយោងតាមប្រភពប្រជាពលរដ្ឋដែរធ្វើដំណើរឆ្លងកាត់កន្លងមកក័ធ្លាប់បានឃើញលោក វរសេនីយ៍ ទោ ពៅ វុទ្ធី ហៅ ធីស្នា គឺជា អ្នកនាំ ទិញពី ប្រទេសថៃ ចូលមកកម្ពុជា ដោយខុសច្បាប់ បើតាមប្រភពផ្សេងទៀតបានបង្ហើបថា លោក ពៅ វុទ្ធី ហៅ ធីស្នា ខាងលើបាននាំទំនិញខុសច្បាប់រាប់សិបឆ្នាំមកហើយមិនមែនទើបតែពេលនេះនោះទេ ។ បើយោងតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីកងរាជអវុធហត្ថក្រុងប៉ោយប៉ែត ហេតុការណ៍មានដូច តទៅ នៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតចំនួន១៥នាក់ រថយន្តចំនួន០៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា ឋានៈមន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត សហការណ៍ជាមួយកម្លាំកងពលតូចថ្មើរជើងលេខ៥១ ក្រោមការសម្របសម្រួលដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះ បង្ក្រាបករណី នាំទំនិញឆ្លងដែនដោយខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ពៅ វុទ្ធី ហៅ ធីស្នា ជាប់មាត់អូរព្រំដែន ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ វត្ថុតាងដកហូតរួមមាន ៖ ១-គ្រឿងក្រអូបចម្រុះ ចំនួន៥៥កេស២-ទូកស្មាច់ ចំនួន០១៣-រថយន្ត ចំនួន ២គ្រឿង ដោយឡែក លោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា បាន រត់គេចខ្លួន ។ បច្ចុប្បន្នវត្ថុតាងខាងលើ កម្លាំងយើងបានយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។ជាចុងក្រោយសំណូមពរ ទៅដល់ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គ ស្នងការ នគរបាលជាតិ និង ឯកឧត្ដម អភិសន្តិបណ្ឌិ ត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ មេត្តា ពិនិត្យ ករណីនេះផងទាន។អង្គភាពយើងខ្ញុំចុះផ្សាយព័ត៌មានខាងលើគ្មានចេតនាណាមួយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនឹងសេចក្តីថ្លៃថ្នូរចំពោះអង្គភាពណាមួយឡើយ ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើអង្គយើងខ្ញុំរង់ចាំការបំភ្លឺពីសាមីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណនឹងអរព្រះគុណ រិះគន់ក្នុងន័យស្ថាបនា៕








