សេចក្តីជូនដំណឹង របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមប្រគេន និងជម្រាបជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបថា

ភ្នំពេញទាន់ហេតុការណ៍% សេចក្តីជូនដំណឹង ស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមប្រគេន និងជម្រាបជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបថា គណៈកម្មាធិការប្រតិបត្តិ បានបើកកិច្ចប្រជុំ ចំនួន ២ នៅថ្ងៃទី២០ និងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ ដើម្បីពិនិត្យ និងសម្រេចជ្រើសរើសប្រធានថ្មី របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលមានសមាសភាពជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិ អគ្គលេខាធិការ អគ្គលេខាធិការង និង សមាជិក សមាជិកាគណៈកម្មាធិការប្រតិបត្តិ អញ្ជើញចូលរួម ចំនួន ៦១នាក់។ ជាលទ្ធផល អង្គប្រជុំ បានសម្រេចជ្រើសរើសលោក ចាវ ប៉េងណាំ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជា “ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ” ជំនួសលោកបណ្ឌិត ទូច វណ្ណៈ អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។ថ្ងៃចន្ទ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥