ភ្នំពេញទាន់ហេតុការណ៍: កាលពីថ្ងៃ ថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ យើងខ្ញុំទាំងអស់គ្នាជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ សូមប្រកាសគាំទ្រយ៉ាងពេញ ទំហឹងចំពោះចំណាត់ការដ៏ម៉ឹងម៉ាត់ និងគោលជំហរដ៏ច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន រវាងកម្ពុជា-ថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់ និងនាំយកបញ្ញ នេះដាក់ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ។ចំណាត់ការរបស់ សម្តេចមហាបវរធិបតី បានបញ្ជាក់ថា កម្ពុជាបាននិងកំពុងប្រកាន់ជំហរក្នុង ការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី និងភាពចាស់ទុំខាងនយោបាយការទូតយ៉ាងម៉ឺងម៉ាត់ និង ការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សា និងកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ក្នុងន័យនេះ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់ សូមមេត្តាជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងកុំធ្វើសកម្មភាពណាមួយដែលនាំឱ្យប៉ះពាល់ដល់ទឹក ចិត្តកងទ័ពជួរមុខ ខណៈពេលដែលយើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីរក្សាការពារជាតិ និងទឹកដីយើងទាំងអស់ គា្ន ជាពិសេស សូមកុំជឿ ឬចូលរួមផ្សព្វផ្សាយព័ត៌មានភូតកុហកគ្រប់រូបភាពរបស់ក្រុមប្រឆាំងជ្រុលនិយម មួយក្តាប់តូច ដែលតែងតែញុះញង់ និងយកបញ្ហាព្រំដែនជារបៀបវារៈបម្រើនយោបាយទុច្ចរិតរបស់ខ្លួន។ ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះចំណាត់ការយ៉ាងម៉ឹងម៉ាត់ និងដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ៕


