PTH÷ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត ដែលពិធីនេះប្រារព្ធធ្វើនៅសាលប្រជុំធំ «A» សាលាខេត្តព្រៃវែង។ពិធីបើកសន្និបាតនេះដែរ មានការរាយការណ៍ ដូចខាងក្រោម៖-របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដោយលោកនាយករដ្ឋបាលសាលាខេត្ត។-របាយការណ៍បូកសរុបលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ- ឃុំ-សង្កាត់មានសុវត្ថិភាព” ក្នុងខេត្តព្រៃវែងឆ្នាំ២០២៥ ដោយលោកឧត្តមសេនីយ៍ទោ ស្នងការនគបាលខេត្ត។មានការធ្វើបទអន្តរាគមន៍ពីសំណាក់ប្រធានមន្ទីរ-អង្គភាព រដ្ឋបាលស្រុក រដ្ឋបាលឃុំ-សង្កាត់ ប៉ុស្តិ៍នគរបាលមួយចំនួន ដើម្បីត្រួតពិនិត្យ និងវាយតម្លៃអំពីលទ្ធផលការងារ និងការវិវឌ្ឍន៍ថ្មីៗ ដែលយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងសម្រេចបាន និងស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ពិធីបើកសិន្និបាតនោះដែរមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការ បញ្ជាការរងកងកម្លាំងទាំងបី ប្រធាន អនុប្រធានពន្ធនាគារខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានផ្នែក ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធាន ការិយាល័យចំណុះសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលនៃគណៈអភិបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាល ឃុំ សង្កាត់ និងមន្ត្រីរាជការ សរុបប្រមាណ ៤៤៩រូប៕








