រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្ត បន្ត ឆ្នាំ២០២៦

PTH÷ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និង លើកទិសដៅសម្រាប់អនុវត្តន៍បន្តឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី។ ពិធីបិទសន្និបាតនេះមានការអញ្ជេីញចូលរួម ពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម រដ្ឋលេខាធិកា រ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយក រងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី គណៈប្រតិភូអម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត  លោក លោកស្រីអភិបាលរងខេត្ត ឯកឧត្តម Read more

អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឱ្យកាន់តែស្រស់បំព្រងទ្វេឡើង

PTH÷ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានណែនាំដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ក្រុមហ៊ុនអគ្គិសនីឲ្យបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ជួសជុលបង្គោល និងអំពូលភ្លើងចាស់ៗឡើងវិញ ស្ថិតក្រុងកំពង់ចាម ដើម្បីឲ្យការតែមានភាពស្រស់បំព្រងទ្វេរឡើង និងជួយ លើកសម្រស់ក្រុងកំពង់ចាមឱ្យកាន់តែទាក់ទាញភ្ងៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលេងកំសាន្ត ដែលគម្រោងទាំងនេះ ត្រូវធ្វើឲ្យបានរួចរាល់មុនចូលឆ្នាំខ្មែរ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ក្នុងដំណាក់កាលទី១នេះ រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំបំពាក់អំពូលថ្មីបំភ្លឺសាធារណៈ ដោយចាប់ផ្ដើម ពីមុខភោជនីយដ្ឋាន ហាវអាន រហូតដល់ វេទិកាអ៊ុំទូក និង ចាប់ពី វេទិកាអ៊ុំទូក រហូតដល់មុខ វត្តដីក្រុងកំពង់ចាម។ ឯកឧត្តមបានណែនាំ ដល់ក្រុមហ៊ុន មេគង្គអេមើជេទីខបភើរេសិន (MAC) ក៏ត្រូវចុះសិក្សាពីការត្រៀមបំពាក់អំពូលបំភ្លឺផ្លូវ ចាប់ពីរង្វង់មូលសេះហោះ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំង

បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៦ (គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦) និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់កងកម្លាំងនគរបាលក្រោមឱវាទគ្រប់អង្គភាពចំណុះទូទាំងខេត្ត។លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលសម្រេចបានខែកន្លងមក។ លោកបានធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ, បានណែនាំការងារចាំបាច់ បច្ចេកទេសមួយចំនួន ដល់កងកម្លាំងនគរបាលទាំងអស់សម្រាប់យកទៅអនុវត្តនៅតាមអង្គភាពឲ្យកាន់តែមានភាពប្រសើរឡើង។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ Read more

រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៦

PTH÷ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និង លើកទិសដៅសម្រាប់អនុវត្តន៍បន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។ សន្និបាតនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារង នៃអាយ្យការអមសាលាដំបូងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំងបី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក ប្រធានក្រុមប្រឹក្សាក្រុង ស្រុក Read more

អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការវិនិយោគ ដើម្បីពិនិត្យលើសំណើសុំបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក ផលិតផលធ្វើពីប្លាស្ទិក សម្ភារវេចខ្ចប់ និងសម្ភារបន្ទាប់បន្សំគ្រប់ប្រភេទ

PTH÷ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ម៉ោង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការវិនិយោគ ដើម្បីពិនិត្យលើសំណើសុំបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក ផលិតផលធ្វើពីប្លាស្ទិក សម្ភារវេចខ្ចប់ និងសម្ភារបន្ទាប់បន្សំគ្រប់ប្រភេទ ដើម្បីស្នើសុំចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។យោងតាមរបាយការណ៍លទ្ធផលស្តីពីការចុះពិនិត្យទីតាំងស្នើសុំបង្កើតសហគ្រាសធុនមធ្យម ផលិតគ្រាប់ជ័រប្លាស្ទិក ផលិតផលធ្វើពីប្លាស្ទិក សម្ភារវេចខ្ចប់ និងសម្ភារបន្ទាប់បន្សំគ្រប់ប្រភេទរបស់ក្រុមហ៊ុន ខេមបូឌាន កេឈីងញូ មេធៀរៀល ឯ.ក មានទីតាំងស្ថិត នៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីស្នើសុំចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ក្រុមហ៊ុនបានដាក់ពាក្យស្នើសុំចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ដែលមានទុនចុះបញ្ជី ៥២៤.០០០ ដុល្លារអាមេរិក (ភាគហ៊ុនបរទេស ១០០%) ដែលមានអាសយដ្ឋាន ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ Read more

រដ្ឋបាលខេត្តបាត់ដំបង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

PTH÷ រដ្ឋបាលខេត្តបាត់ដំបង បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។ពិធីបើកសន្និបាតនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ស្នងការ មេបញ្ជាការ លោកនាយករដ្ឋបាល លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មន្ត្រីរាជការ លោកមេបញ្ជាការវរៈព្រំដែន លោកអធិការ កងរាជអាវុធហត្ថ ផ្នែកសឹករងក្រុង ស្រុក មេឃុំ ចៅសង្កាត់ តំណាងដៃគូអភិវឌ្ឍន៍ និងសមាគមអង្គការសង្គមស៊ីវិល។ឯកឧត្តម សុខ លូ Read more

អភិបាលខេត្តពោធិ៍សាត់ លើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ខិតខំដាំបន្លែធម្មជាតិ

PTH÷ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក៏ដូចជាភូមិ ឃុំ ស្រុកនានានៅទូទាំងខេត្តពោធិ៍សាត់ សូមខិតខំដាំបន្លែធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ បង្កើនជីវភាពក្នុងគ្រួសារ និងសហគមន៍។ការលើកទឹកចិត្តនេះ នៅក្នុងឱកាសចុះសាកសួរសុខទុក្ខ និងសង្កេតអំពីស្ថានភាពរស់នៅ ពីបរិស្ថាន អនាម័យ និងការប្រកបរបរកសិកម្ម ការដាំបន្លែ និងដំណាំផ្សេងៗ របស់ប្រជាកសិករ ក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ។ជាមួយគ្នានោះដែរ ឯកឧត្តម ខូយ រីដា បានកោតសរសើរដល់ប្រជាពលរដ្ឋ ក្រៅពីការងារបង្កបង្កើនផលស្រូវ បានយកពេលវេលាទំនេរ ងាកមកដាំដុះបន្លែធម្មជាតិ Read more

រដ្ឋបាលខេត្តឧត្តរមានជ័យ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

PTH÷ រដ្ឋបាលខេត្តឧត្ដរមានជ័យបានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ក្រោមអធិបតីភាពឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។ពិធីនេះប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មន្ត្រីរាជការ និងភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។នាឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមថ្លែងការកោតសរសើរដល់រដ្ឋបាលខេត្តគ្រប់ជាន់ថ្នាក់ ដែលបានខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ជាពិសេសក្នុងពេលមានជម្លោះព្រំដែន ព្រមទាំងដោះស្រាយការលំបាកជូនបងប្អូនជនភៀសសឹក៕

អភិបាលរាជធានីភ្នំពេញ ជួបសំណេះសំណាលសម្របសម្រួលជាមួយពលរដ្ឋអាជីវករអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅជុំវិញតំបន់ផ្សារដើមគ

PTH÷ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ អញ្ជើញជួបសំណេះសំណាលសម្របសម្រួលជាមួយពលរដ្ឋអាជីវករអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅជុំវិញតំបន់ផ្សារដេីមគ នាព្រឹកថ្ងៃទី១៩ ខៃមករា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថាកន្លងមក អាជ្ញាធរបានអត់ធ្មត់បំផុត ចំពោះការលក់ដូរគ្មានសណ្ដាប់ធ្នាប់នេះ ព្រោះគិតពីជីវភាពរបស់បងប្អូន ។ ម្យ៉ាងទៀត ដោយសារពុំទាន់រកទីតាំងសមរម្យសម្រាប់ផ្លាស់ប្ដូរជូនបាន។ប៉ុន្តែពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានរកទីតាំងសមស្រប និងមានលក្ខខណ្ឌអនុគ្រោះជាច្រើនបានហើយ នោះគឺផ្សារ ដើមគថ្មី ហើយបេីបងប្អូនមិនចង់ទៅផ្សារថ្មីនោះ បងប្អូនអាចកទីតាំងឯកជនណា ផ្សេងទៀតក៏បាន តែហាមដាច់ខាតមិនឱ្យលក់លេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ឡេីយ។ សូមបងប្អូនចូលរួមសហការ ជាមួយអាជ្ញាធរ ដេីម្បីលេីកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈរបស់រាជធានីភ្នំពេញយេីង។លក្ខខណ្ឌមួយចំនួនត្រូវបានរដ្ឋបាលរាជធានីភ្នំពេញផ្តល់ជូន បងប្អូន អ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលេីដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ក្នុងតំបន់ជុំវិញផ្សារដើមគរួមមាន៖១. អាចមានជម្រើសផ្លាស់ប្ដូរទៅលក់ នៅផ្សារដេីមគថ្មី Read more

អភិបាលខេត្តកំពង់ចាម ស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ (Online Scams)

PTH÷ អនុវត្តតាមសារាចរណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្កែម អនឡាញ (Online Scams) កុំឱ្យកើតមាននៅលើទឹកដីខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុវត្តផែនការផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្កែម អនឡាញ (Online Scams) ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, លោកស្នងការ ស្នងការរង និងមន្ត្រីពាក់ព័ន្ធ ស្ថិតនៅសលាប្រជុំខេត្ត។ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅតាមមូលដ្ឋាន ពិសេសបទល្មើសស្កែមអនឡាញ (Online Scams) កុំឱ្យកើតមាននៅក្នុងខេត្តកំពង់ចាម Read more