PTH÷ រដ្ឋបាលខេត្តឧត្ដរមានជ័យបានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ក្រោមអធិបតីភាពឯកឧត្ដមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។ពិធីនេះប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក មន្ត្រីរាជការ និងភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។នាឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម សូមថ្លែងការកោតសរសើរដល់រដ្ឋបាលខេត្តគ្រប់ជាន់ថ្នាក់ ដែលបានខិតខំអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ជាពិសេសក្នុងពេលមានជម្លោះព្រំដែន ព្រមទាំងដោះស្រាយការលំបាកជូនបងប្អូនជនភៀសសឹក៕




















