PTH÷ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និង លើកទិសដៅសម្រាប់អនុវត្តន៍បន្តឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី។ ពិធីបិទសន្និបាតនេះមានការអញ្ជេីញចូលរួម ពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម រដ្ឋលេខាធិកា រ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយក រងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី គណៈប្រតិភូអម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារង នៃអាយ្យការអមសាលាដំបូងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំងបី លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក កងកម្លាំងទាំង៣ក្រុង ស្រុក លោក លោកនាយក នាយិកា ទីចាត់ ការ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត មេឃុំ ចៅសង្កាត់ តំណាងអង្គការដៃគូ និងមន្ត្រីជំនាញ ពាក់ព័ន្ធ ពិធីនេះ ប្រព្រឹត្តទៅនៅសាលប្រជុំ អគារ «គ» រដ្ឋបាលសាលាខេត្ត៕










