ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសុំចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ នៅភូមិសាស្រ្តខេត្តកោះកុង

PTH÷ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសុំចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្រ្តខេត្តកោះកុង។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងតំណាងរដ្ឋបាលខេត្តកោះកុង អមដោយមន្រ្តីមន្ទីរបរិស្ថានខេត្ត មន្រ្តីស្រុក ឃុំពាក់ព័ន្ធ ព្រមទាំងមន្រ្តីជំនាញប្រមាណ២៤រូប៕