លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំពង្រឹងបច្ចេកទេសការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កម្លាំងនគរបាលក្រោមឱវាទ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងបច្ចេកទេសការងារជំនាញ និងផ្សព្វផ្សាយផែនការចាំបាច់ ដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ នៅស្នងការដ្ឋាននគរបាលខេត្ត។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការការងារដល់កងកម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការអនុវត្ត តួនាទី ភារកិច្ចឲ្យបានល្អ,បន្តពង្រឹងបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ,ពង្រឹងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស, កម្លាំងការិយាល័យនគរបាលជំនាញ អធិការដ្ឋាននគរបាលគ្រប់ក្រុង/ស្រុក ត្រូវបន្តពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព,ច្បាប់ចរាចរណ៍ផ្លូវគោក, ផលប៉ះពាល់នៃគ្រឿងញៀន តាមគ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាសនានា និងតាមមូលដ្ឋានឲ្យបានទូលំទូលាយ។ កម្លាំងនគរបាលចរាចរណ៍ទាំងអស់ ត្រូវសហការគ្នាធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍កុំឱ្យកើនឡើង ដោយវិធីសាស្ដ្រផ្សព្វផ្សាយអប់រំ និងរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។យោងស្មារតីអង្គប្រជុំ ស្តីពីការត្រួតពិនិត្យ វាយតម្លៃលទ្ធផល ការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក Read more

បែកធ្លាយឯកសារ មន្ត្រីរាជការ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ប្តឹងថ្នាក់លើពីលោកលោក ហាស់ វិបុល ដែលទើបតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តថ្មី

យោង​តាម​លិខិត​បែកធ្លាយ ធ្វើនៅ​ថ្ងៃ​ទី១៨ ខែមេសា ឆ្នាំ​២០២៥ មាន​ខ្លឹមសារ​ថា៖ យើងខ្ញុំ​ទាំងអស់​គ្នា​ជា​មន្ត្រីរាជការ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សូម​គោ​ព​ជម្រាប​ជូន ឯកឧត្តម រដ្ឋមន្ត្រី​មេត្តា​ជ្រាប​ថា យើងខ្ញុំ​ទាំងអស់​គ្នា​មានការ​មិន​ពេញចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​លោក ហាស់ វិបុល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដែល​ទើប​តែងតាំង​ថ្មី កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៥ តាម​អនុក្រឹត្យ លេខ ៦២ / អន​ក្រ​.​ត​ត ។ ១.​មានការ​បែងចែក​តួនាទី​ភារកិច្ច ជូន​ថ្នាក់ដឹកនាំ​មន្ទីរ នាំ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ពី​ថ្នាក់ដឹកនាំ ដោយសារ​តែ លោក ឌិន ប៊ុ​ន​ធឿ​ន អនុប្រធាន​មន្ទីរ​មួយ​រូប ត្រូវ​ទទួល​បន្ទុក​ដឹកនាំ​ដែនជម្រកសត្វព្រៃ​ចំនួន​០៥​ដែន ហើយ ថែម​ទាំង​ដឹកនាំ​ការិយាល័យ​ចំណេះដឹង​បន្ថែម​មួយទៀត​។ ក្រោយ​ពី​បាន​ទទួល​សិទ្ធិ​ជា​អនុប្រធាន​មន្ទីរ​ទទួល បន្ទុក​ដែន​ជម្រក​រួច​មក លោក​អនុប្រធាន​មន្ទីរ​បាន​ធ្វើការ​ដោះ​ដូរ​ដាក់​មន្ត្រី​តាម​ទំនើងចិត្ត ដោយ​មិន​មាន​កិច្ច ប្រជុំ​ឆ្លង​យោបល់​ពី​ប្រធាន​ការិយាល័យ​ដែន​នោះ​ទេ​។ ការ​ដឹកនាំ​បែប​នេះ Read more

Ford ប្រកាសផ្អាក​ការ​នាំ​ចេញ​រថយន្ត​ទៅ​កាន់ប្រទេស​ចិន​ ចំពេលមានតានតឹងពាណិជ្ជកម្មពីពន្ធលោក Trump កំពុងកើនឡើង

ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិននៅថ្ងៃសុក្រសប្តាហ៍នេះ ដោយសារតែផលប៉ះពាល់នៃពន្ធសងសឹកដែលត្រូវបានដាក់ចំពេលគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump។ យោងតាមរបាយការណ៍ដែលចុះផ្សាយដោយ CNA នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ពន្ធគយទាំងនេះបានធ្វើឱ្យពន្ធយានយន្តក្នុងប្រទេសចិនកើនឡើងខ្ពស់ដល់ទៅ ១៥០% ដែលជំរុញឱ្យក្រុមហ៊ុន Ford ផ្អាកការនាំចេញរថយន្តម៉ូដែលសំខាន់ៗរួមមាន F-150 Raptors, Mustangs និងរថយន្ត SUVs Bronco ដែលផលិតនៅរដ្ឋ Michigan ក៏ដូចជា Lincoln Navigators ផលិតនៅរដ្ឋ Kentucky ទៅកាន់ទីផ្សារប្រទេសចិន។ ប្រភពបានបញ្ជាក់ថា បើទោះបីជាមានការបញ្ឈប់ការនាំចេញរថយន្តដែលបានដំឡើងក៏ដោយ ក្រុមហ៊ុន Ford នឹងនៅតែបន្តដឹកជញ្ជូនម៉ាស៊ីន Read more

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ។  អគាររដ្ឋបាលដែលត្រូវបញ្ចុះបឋមសិលាសាងសង់ដែលនេះគឺមានទំហំ ៣៦ ម៉ែត្រ គុណ១៤ម៉ែត្រ ដែលមានកម្ពស់បីជាន់ ជាអគាររដ្ឋបាលទីប្រាំមួយ ហើយនៅក្នុងខេត្តបន្ទាយមានជ័យ ដែលនៅសល់តែ៣ក្រុង-ស្រុកប៉ុណ្ណោះមិនទាន់ទទួលបាន អគារដ្ឋបាលស្តង់ដារបែបនេះ ដែលទទួលបានពីរដ្ឋាភិបាលតាមរយៈគម្រោងថវិការបស់រដ្ឋបាលខេត្ត ក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ។  លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ ក៏បានថ្លែងអំណរគុណទៅដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ជាពិសេសរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានផ្តល់ជូនអគាររដ្ឋបាលមួយខ្នងនេះ ដើម្បីបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អ រួមទាំងសេវាសំណូមពរផ្សេងៗទៀតពាក់ព័ន្ធ នឹងសេវាតម្រូវការជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។  សូមបញ្ជាក់ផងដែរថា៖ នៅក្នុងខេត្តបន្ទាយមានជ័យ Read more

រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង, មហាជនគាំទ្រយ៉ាងខ្លាំងក្លាបំផុត

ភ្នំពេញ៖ បំណងប្រាថ្នាដែលប្រជាពលរដ្ឋកម្ពុជាចង់ឃើញអស់យូរខែឆ្នាំមកហើយនោះ ទីបំផុតត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចហើយ គឺនឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹងទៀតហើយ។ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតមួយទៅកាន់លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានដោយឱ្យចាត់វិធានការលើការធ្វើទីផ្សារដោយការផ្ដល់រង្វាន់តាមរយៈ គម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ និងគ្រឿងស្រវឹង។ ក្នុងលិខិតនោះ ទីស្តីការគណៈរដ្ឋមន្ត្រី បានឯកភាពឱ្យទុកពេល៦ខែ ឬ១ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹង ត្រៀមខ្លួនជាមុន ក្នុងការហាមឃាត់ចំពោះការផ្ដល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របដប នៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈ។ Read more