«ដល់ដីខ្ញុំវិញហើយ!» សម្រែកពលរដ្ឋខ្មែររាប់ពាន់នាក់ វិលត្រឡប់ចូលកម្ពុជាវិញ បន្ទាប់ពីមានការបិទច្រកទ្វារដោយឯកតោភាគីពីសំណាក់ភាគីថៃ
ពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលជាអាជីវករ និងពលករធ្វើការនៅប្រទេសថៃ កាលពីល្ងាចថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥ បានសម្រុកវិលត្រឡប់ចូលមកកាន់ទឹកដីកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបន្ទាប់ពីមានការបិទច្រកទ្វារដោយឯកតោភាគីពីសំណាក់ភាគីថៃ ដែលបណ្ដាលឱ្យពលរដ្ឋជាច្រើន រួមទាំងអាជីវករខ្មែរនៅផ្សាររុងក្លឿ ជួបការលំបាក។ ការចាកចេញនេះ កើតឡើងដោយសារភាពតានតឹងរវាងកម្ពុជា-ថៃ ជុំវិញបញ្ហាជម្លោះព្រំដែន ដែលបានបង្កឡើងដោយទាហានថៃដែលបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសជិតខាងមួយនេះ។ ដើម្បីធានាបាននូវដំណើរការវិលត្រឡប់ប្រកបដោយរលូន និងសុវត្ថិភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដឹកនាំដោយ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ត្រី បានសហការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ក្រុមការងារចម្រុះនេះ បានរៀបចំ និងសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកវិញ។ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានថ្លែងទាំងទឹកមុខញញឹមរាក់ទាក់ថា«យើងខ្ញុំបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា Read more