ភ្នំពេញទាន់ហេតុការណ៍: សេចក្តីណែនាំ ស្តីពីវិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយ ដើម្បីបង្ការនិងទប់ស្កាត់ គ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគឿងផ្ទុះសម្រាប់ជនភៀសសឹកនៅទីតាំងសុវត្ថិភាពអំឡុងពេលនៃសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ដែលបានចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ យោធាថៃបានប្រើប្រាស់សព្វាវុធធន់ធ្ងន់គ្រប់ប្រភេទបំពានធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដូចជា យន្តហោះទម្លាក់គ្រាប់ បែក គ្រាប់បែកចង្កោម ផ្សែងពុល និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗ ដែលបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និង ប៉ះពាល់ជាអវិជ្ជមានដល់ប្រជាពលរដ្ឋ បំផ្លាញបេតិកភណ្ឌពិភពលោក ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ វត្តអារាម ប្រាសាទបុរាណ សាលារៀន មណ្ឌលសុខភាព លំនៅដ្ឋាន និងប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ផលវិបាកនៃការ ប្រើប្រាស់សព្វាវុធទាំងនោះ បានបង្ខំឱ្យប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពជាច្រើន កន្លែងតាមបណ្តាខេត្តនានា។ដើម្បីបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុដល់ប្រជាពលរដ្ឋភៀសសឹក អាជ្ញាធរ កម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) សូមស្នើដល់ភាគីពាក់ព័ន្ធ សកម្មភាពមីនទាំងអស់ រួមមាន៖ គណៈកម្មាធិការសកម្មភាពមីនខេត្ត ក្រុមការងាររៀបចំផែនការសកម្មភាពមីន ខេត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករសកម្មភាពមីន ផ្តល់កិច្ចសហការ និងចូលរួមអនុវត្តនូវវិធានការដូចខាងក្រោម៖ ១. ពិនិត្យលទ្ធភាពដាក់បញ្ចូលការងារអប់រំផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោមនិងយុទ្ធភណ្ឌ គ្រឿងផ្ទុះ និងការបោសសម្អាត នៅក្នុងកម្មវិធីរបស់ស្ថាប័ន អង្គភាពនានានៅតាមទីតាំងសុវត្ថិភាព និងទីតាំងរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ២. ដឹកនាំការរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយការយល់ដឹងដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿង ផ្ទុះ ដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់នៅនៅតាមទីតាំងសុវត្ថិភាព ក្រោមកិច្ចសហការជាមួយអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់៣. ស្នើសុំឱ្យប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ផ្តល់កិច្ចសហការនិងរាយការណ៍នូវ ទីតាំងរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមនិងយុទ្ធភណ្ឌ គ្រឿងផ្ទុះ ដល់អាជ្ញាធរមីន ឬអាសយដ្ឋានៈ អគារថ្មី ផ្លូវលេខ ២៧៣ កែង ៥១៦ សង្កាត់ទូលសង្កែ ខណ្ឌប្ញស្សីកែវ ក្រុងភ្នំពេញ, ទូរស័ព្ទលេខ : ០២៣ ៨៨៥ ៩៤១, ០២៣ ៨៨១ ៤៩២ប្រតិបត្តិករសកម្មភាពមីន ដើម្បីពិនិត្យវាយតម្លៃ និងធ្វើការបោសសម្អាតជាមុន ដូចជា លំនៅដ្ឋាន សាលារៀន មណ្ឌលសុខភាព វត្តអារាម ប្រាសាទបុរាណ និងដីកសិកម្ម ជាដើម មុននឹងការវិលត្រលប់ របស់ប្រជាពលរដ្ឋភៀសសឹក ដើម្បីធានាសុវត្ថិភាពជូនពួកគាត់សម្រាប់ការស្នាក់នៅ ការបំពេញ សកម្មភាពការងារប្រចាំថ្ងៃ និងការបង្កបង្កើនផល៤. តាមដាន និងរាយការណ៍ជាប្រចាំមកអាជ្ញាធរមីន អំពីវឌ្ឍនភាពនៃការអប់រំផ្សព្វផ្សាយ និងការបោស សម្អាត។ទទួលបានសេចក្ដីណែនាំនេះ គណៈកម្មាធិការសកម្មភាពមីនខេត្ត ក្រុមការងាររៀបចំផែនការ សកម្មភាពមីនខេត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករសកម្មភាពមីន ត្រូវផ្ដល់កិច្ចសហការ និងចូលរួមអនុវត្តឱ្យ មានប្រសិទ្ធភាពដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ថ្ងៃអង្គារ ៤[កw ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ៕



