ឯកឧត្តម អ៊ូ វណ្ណា ទទួលអំណោយពីលោក ញៀប វង្សា អគ្គនាយកក្រុមហ៊ុន អេស ម៉ាស្ទ័រ ធូល

PTH÷នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលអំណោយពីលោក ញៀប វង្សា អគ្គនាយកក្រុមហ៊ុន អេស ម៉ាស្ទ័រ ធូល និងក្រុមការងារ សម្រាប់ជួយឧបត្ថម្ភដល់សមរភូមិមុខ និងជនភៀសសឹក។អំណោយរបស់ក្រុមហ៊ុន អេស ម៉ាស្ទ័រ ធូល ដែលបានឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ នាឱកាសនោះ រួមមាន ៖ ម៉ាស ចំនួន ១ ០០០គ្រាប់ ម៉ាសឈុត ចំនួន ២២០គ្រាប់ កាសត្រចៀក ចំនួន Read more

ប្រសាសន៍ដ៏មានអត្តន័យសម្តេចតេជោ ហ៊ុន សែន ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង

PTH÷ប្រសាសន៍ដ៏មានអត្តន័យសម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៨ សីហា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការណ៍របស់សម្តេចថា (តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?)According to a recent report by a Thai newspaper, the acting Prime Minister of Thailand stated that Hun Sen and Read more

ជម្លោះព្រំដែន៖ ស៊ីម៉ាក់ រកឃេីញគ្រាប់ផ្សែងដែលជាប្រភេទគ្រាប់ផ្លោង១៥៥មម មានផ្ទុកសារធាតុឆេះ និងផ្សែងពុល

PTH÷កម្លាំងជំនាញអង្គភាពCMAC បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញា និងបោសសម្អាតបន្ទាន់ នៅតំបន់ដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់ថៃរយៈពេល៥ថ្ងៃ។ បេីតាមលោក ហេង រតនា កម្លាំងជំនាញបានប្រទះឃេីញគ្រាប់ផ្សែងដែលជាប្រភេទគ្រាប់ផ្លោង១៥៥មមមានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានថៃបានបាញ់ក្នុងសង្គ្រាមនេះ។គ្រាប់ផ្លោង១៥៥មមនេះ មានលេខ THS856105-011 155MM M825 បានប្រទះឃេីញនៅតំបន់វាលស្រែ ស្ថិតនៅភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តររមានជ័យ។ស៊ីម៉ាក់ អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម ដែលមានផ្សែងពុលនេះ។ ទន្ទឹមនឹងនេះ ករណីជួបប្រទះឃេីញគ្រាប់ផ្សែងនេះ ត្រូវប្រញាប់រាយការណ៍ទៅកម្លាំងជំនាញស៊ីម៉ាក់ ដេីម្បីចាត់វិធានការសុវត្ថិភាពជូន។ នេះបេីតាមលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់

泰国侵略军将再次对柬埔寨发动袭击,可能于8月13日晚至14日凌晨发动进攻!

据可靠消息来源报告,2025年8月13日上午10:00,泰国当局已关闭学校并让学生回家,为疏散素林府卡布琼县达安镇达安村居民至安全地带做准备。此消息由Fresh News媒体于8月13日下午5:23发布。同一消息来源称,泰国军队计划于2025年8月13日晚和14日凌晨对柬埔寨发动攻击。泰军已向柬泰边境地区调动大量兵力和武器装备,包括多辆坦克,意图以武力再次侵犯柬埔寨领土完整。此举表明泰方严重违反2025年7月28日特别会议达成的停火协议,以及2025年8月7日在马来西亚举行的边境事务联合委员会(GBC)紧急会议决议。这是第二次提前曝光泰国对柬埔寨的进攻计划。但在该消息全球传播后,泰方出面否认,不敢承认军事行动。泰国军方每日都在柬埔寨边境制造摩擦,在柬埔寨的领土上设置铁丝网,甚至自导自演士兵触雷断腿事件,并以此为借口指责柬埔寨。

កងទ័ពឈ្លានពានថៃ នឹងបើកការវាយប្រហារមកលើកម្ពុជាសារជាថ្មី អាចនៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃ១៤ ខែសីហា!

PTH÷យោងតាមប្រភពព័ត៌មានដែលទុកចិត្តបានរាយការណ៍ឲ្យដឹងថា នៅវេលាម៉ោង១០.០០នាទីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៥ អាជ្ញាធរថៃ បានធ្វើការបិទសាលារៀន និងឱ្យកូនសិស្សវិលត្រឡប់ទៅផ្ទះវិញ ដើម្បីត្រៀមធ្វើការជម្លៀសប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិដាន ឃុំដាន ស្រុកកាប់ជើង ខេត្តសុរិន្ទ ទៅទីកន្លែងមានសុវត្ថិភាព។ នេះបើយោងតាម សារព័ត៌មាន Fresh News ចេញផ្សាយម៉ោង៥.២៣នាទីល្ងាចថ្ងៃទី១៣ ខែសីហានេះ។យោងតាមប្រភពព័ត៌មានដដែល, កងទ័ពថៃបានគ្រោងនឹងវាយប្រហារមកលើកម្ពុជានៅយប់ថ្ងៃទី១៣ និងព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយកងទ័ពថៃបានចល័តកម្លាំងទ័ព និងសព្វាវុធជាច្រើនចូលមកក្នុងតំបន់ព្រំដែនកម្ពុជាថៃ ក្នុងនោះមានរថក្រោះជាច្រើនគ្រឿង ដើម្បីធ្វើសកម្មភាពឈ្លានពានដោយប្រដាប់អាវុធសារជាថ្មីមកលើបូរណភាពទឹកដីកម្ពុជា។ ទង្វើនេះបង្ហាញថា ភាគីថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរម្តងហើយម្តងទៀតលើបទឈប់បាញ់ ដែលសម្រេចបានក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងចំណុចសម្រេចក្នុងកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។នេះជាលើកទី២ហើយ Read more

ទស្សន:ផ្ទាល់របស់លោក រ៉េន រតន: អ្នកនាំពាក្យក្រសួងមហាផ្ទៃ ផ្តាំទៅលោក [English below] ប៊ុនសុីម ផាកក្លាង មេទ័ពបន្ថោកតម្លៃថៃ! មេទ័ពឧក្រិដ្ឋជនសង្គ្រាមតំបន់អាស៊ានឆ្នាំ២០២៥!

១-ភាពតានតឹង រហូតក្លាយជាសង្គ្រាមកម្ពុជា-ថៃ ថ្មីៗនេះ នឹងមិនកើតឡើងឡើយ បើកស្ដេចថៃ ឬអ្នកមានអំណាចណាមួយនៅថៃ មិនតែងតាំងមេទ័ពរូបនេះ ឱ្យមកគ្រប់គ្រងភូមិភាគ២! ២-តើជាចេតនាស្ដេចថៃ? ឬជនល្មោភសង្គ្រាមរូបណា ឬជាមហិច្ឆតាស្រេកឃ្លានសង្គ្រាម ដើម្បីកសាងគុណសម្បត្តិមុនចូលនិវត្តន៍របស់មេភូមិភាគ២រូបនេះ? ៣-ប្រជាជនថៃ ច្បាស់ជាចាំសម្ដីអួតក្អេងក្អាងរបស់មេទ័ពរូបនេះ ដែលប្រកាសវាយកងទ័ពកម្ពុជាឱ្យចប់សព្វគ្រប់ ត្រឹមរយៈពេល៣ថ្ងៃ។ ៤-មហិច្ឆតាបង្កើតសង្គ្រាមពិតបានជោគជ័យក្លាយជាការពិតមែន! ប៉ុន្តែសម្ដីអួតអាងនោះ បានក្លាយជាកាំបិតបរាជ័យចាក់ក្បាលខ្លួនឯងយ៉ាងអាម៉ាស់ ទាំងមេភូមិភាគ២ និងទាំងប្រជាជនថៃដែលនិយមសង្គ្រាម និងជឿលើការអួតអាងនោះ។ ៥-កុំថាឡើយ៣ថ្ងៃរៀបរយ! សង្គ្រាម៥យប់ ៥ថ្ងៃ ដែលបញ្ចប់ទៅក្រោមបទឈប់បាញ់នៅម៉ាឡេស៊ី បានបង្ហាញលទ្ធផលយ៉ាងច្បាស់ហើយថា កងទ័ពថៃបរាជ័យគ្រប់សមរភូមិ! គឺបរាជ័យមិនអាចវាយចូលកាន់កាប់ទឹកដីកម្ពុជាបាន! គឺបរាជ័យមិនអាចគ្រប់គ្រងទីតាំងដែលខ្លួនធ្លាប់មានវត្តមានជាមួយកងទ័ពកម្ពុជាបាន! និងជាពិសេស គឺបរាជ័យការទូតដល់អាម៉ាស់លើឆាកអន្តរជាតិ។ ៦-ទំនងជាចុកទ្រូងស្ទើរក្អួតឈាម ទាំងមេទាំងកើយហើយមើលទៅ ទើបបានជានាថ្ងៃទី១០ ខែសីហានេះ មេទ័ពបរាមុខ ប៊ុនសុីម ផាកក្លាង បានប្រកាសជាចំហរដោយគ្មានកេរ្ត៍ខ្មាស់ជាថ្មីទៀត Read more

អាជ្ញាធរ មីន សូមច្រានចោលចំពោះការលើកឡើងរបស់ក្រសួងការបរទេសថៃ លើករណីទាហានថៃបីនាក់រងគ្រោះថ្នាក់ដោយសារមីននៅក្នុងតំបន់ព្រំដែន

PTH: យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ការច្រានចោលចំពោះការលើកឡើងរបស់ក្រសួងការបរទសថៃ លើករណីទាហានថៃបីនាក់រងគ្រោះថ្នាក់ដោយសារមីននៅក្នុងតំបន់ព្រំដែនអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ២ ដែល ចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ដោយបានចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី។ កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ កម្ពុជា មានមោទកភាព ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែល កម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ។ កម្ពុជា បានបោសសម្អាត មីនប្រឆាំងមនុស្សប្រមាណជាងមួយលានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាងបីលានគ្រាប់ ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន និងផ្តល់ដីសុវត្ថភាពដល់សហគមន៍។មកដល់ពេលនេះ មិនទាន់មានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ពីការពិត នៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ ហេតុនេះ គ្រប់ភាគីពាក់ព័ន្ធគួរចៀសវាងការធ្វើសេចក្តីថ្លែងការណ៍ Read more

កិច្ចប្រជុំ(GBC)ភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្តភាគីកម្ពុជា និងភាគីថៃ

PTH÷ក្រសួងការពារជាតិសេចក្តីប្រកាសព័ត៌មានជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិអំពី លទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីការពារជាតិស្តីទី នៃព្រះរាជាណាចក្រថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត។ ភាគីកម្ពុជា និងភាគីថៃបានឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា និងថៃ និងសេចក្តីថ្លែងការណ៍រួម។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ កូឡាឡាំពួថ្ងៃទី៧ Read more

ជម្លោះព្រំដែនជាមួយកម្ពុជា ជាឈ្នាន់ឱ្យយោធាថៃពង្រឹងអំណាចក្នុងប្រទេសរបស់ខ្លួនកាន់ខ្លាំង…!!!

PTH÷ក្នុងអំឡុងពេលមានភាពតានតឹងជាមួយកម្ពុជាជុំវិញជម្លោះព្រំដែន យោធាថៃ បានបង្កើនឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំង នៅក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗជាពិសេសពាក់ព័ន្ធនឹងព្រំដែន ខណៈរដ្ឋាភិបាលស៊ីវិលប្រទេសមួយនេះ បានដើរតាមក្រុមយោធាប៉ុណ្ណោះ។ តើយោធាថៃ បានពង្រឹងអំណាចរបស់ខ្លួនបែបណានៅក្នុងប្រទេស ស្របពេលមានជម្លោះព្រំដែនជាមួយកម្ពុជា?ចាប់តាំងពីឆ្នាំ១៩៣២ ថៃមានរដ្ឋប្រហារយោធាជោគជ័យរហូតដល់ ១២លើក និងការប៉ុនប៉ងធ្វើរដ្ឋប្រហារជាច្រើនលើកផ្សេងទៀត។ តាមរបាយការណ៍របស់សភាអឺរ៉ុប ភាគច្រើនរដ្ឋប្រហារទាំងនោះ តែងត្រូវបានយោធាប្រើប្រាស់ហេតុផលស្តារសណ្តាបធ្នាប់ និងអស្ថិរភាពនៅក្នុងប្រទេសឡើងវិញ។ រដ្ឋប្រហារយោធាជាច្រើនលើកនៅថៃបែបនេះ បានបង្ហាញឱ្យឃើញថា ក្រុមយោធាមានឥទ្ធិពលដ៏ខ្លាំង ដ្បិតតែងតែធ្វើអន្តរាគមន៍ក្នុងកិច្ចការប្រទេស។ ក្នុងអំឡុងពេលជម្លោះព្រំដែនជាមួយកម្ពុជា ដែលថៃជាអ្នកឈ្លានពាន យោធាថៃ បានពង្រឹងអំណាចថែមទៀត ហើយបានដាក់ខេត្តរបស់ខ្លួនជាប់ព្រំដែនជាមួយកម្ពុជា ក្រោមច្បាប់អាជ្ញាសឹក។ ត្រង់ចំណុចនេះ យោធាថៃ អាចបិទបើកព្រំដែន និងមានអំណាចពេញទីលើការធ្វើសេចក្តីសម្រេចផ្សេងៗ ដោយមិនចាំបាច់ឆ្លងកាត់រដ្ឋាភិបាលស៊ីវិលឡើយ។ ស្របពេលជម្លោះនេះ យោធាថៃ បានព្យាយាមបង្កើនប្រជាប្រិយភាពរបស់ខ្លួនឱ្យខ្ពស់ជាងរដ្ឋាភិបាលថៃ តាមរយៈយុទ្ធនាការផ្សេងៗ ដូចជាស្រង់មតិ ឬតាមបណ្តាសង្គមជាដើម ដើម្បីយកមុខមាត់ឱ្យលើសពីរដ្ឋាភិបាលស៊ីវិល និងទទួលបានការគាំទ្រពីប្រជាជន។ សូម្បីតែសារព័ត៌មានក្នុងស្រុករបស់ថៃ Read more