PTH÷ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញអមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាមួយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខនិងឧបត្ថម្ភថវិកាជូនដល់កងទ័ពជួរមុខ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យភូមិភាគ៥ ខេត្តបាត់ដំបង។












