PTH÷ នៅថ្ងែទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចពិភាក្សាលើលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ។កិច្ចពិភាក្សានេះ ត្រូវបានបែងចែកជា ៤ក្រុម ដោយពិភាក្សាលើប្រធានបទចំនួន ៤ គឺ៖ (១) ការគ្រប់គ្រង និងអភិវឌ្ឍសាលាជាតិរដ្ឋបាលមូលដ្ឋាន (២) ការលើកកម្ពស់ប្រសិទ្ធភាពនៃការអភិវឌ្ឍសមត្ថភាព (៣) ការជំរុញការស្រាវជ្រាវ និងផ្សព្វផ្សាយ និង (៤) ការពង្រឹងកិច្ចសហប្រតិបត្តិការ។បន្ទាប់ពីការបង្ហាញលទ្ធផល នៃការពិភាក្សារបស់ក្រុមនីមួយៗ ឯកឧត្តមនាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន បានធ្វើការបូកសរុបលទ្ធផល និង ឆ្លើយតបទៅនឹង បញ្ហាប្រឈមដែលបានលើកឡើង ។ ឯកឧត្តមនាយក បានវាយតម្លៃខ្ពស់ចំពោះ ការចូលរួម យ៉ាងផុសផុល ក្នុងកិច្ចពិភាក្សាតាមក្រុមនីមួយៗ ដោយសម្រេចលទ្ធផល ប្រកបដោយផ្លែផ្កា។ ជាមួយគ្នានេះ ឯកឧត្តម បានបង្ហាញ នូវ ការប្តេជ្ញាចិត្ត ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ រដ្ឋបាល ថ្នាក់ក្រោមជាតិ និងដៃគូនានា លើការងារបណ្តុះបណ្តាល និងការងារស្រាវជ្រាវ៕











