រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

PTH÷ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ អមដោយឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ។ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ ជាទិសដៅខាងមុខនេះត្រូវបន្តការគៀងគរ អ្នកវិនិយោគ ឱ្យវិនិយោគនៅតាមមូលដ្ឋាន ពិសេសគឺការវិនិយោគក្នុងទំហំទុនវិនិយោគ ក្រោម៥លានដុល្លារចុះក្រោម ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើស្របទៅតាមកការចង់បានរបស់រាជរដ្ឋាភិបាល។ ពាក់ព័ន្ធនិងការគៀងគរ អ្នកវិនិយោគនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានខិតខំដើរទាក់ម៉ូយខ្លាំង ដើម្បីស្វែងរកអ្នកវិនិយោគ នៅកម្ពុជា។ឯកឧត្តម Read more

កម្ពុជានិងចិន មានជំនឿចិត្តខ្ពស់លើការងារបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ

PTH÷ ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-ចិន ដើម្បីបង្ការ ទប់សង្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានក្លាយជាប្រធានបទស្នូលមួយដ៏លេចធ្លោ នៃជំនួបពិភាក្សាការងាររវាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម LIU ZHONGYI ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ។ បើតាមឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ បានកំពុងនាំមកនូវលទ្ធផលជាក់ស្ដែង ប្រកបដោយទំនុកចិត្តខ្ពស់ដល់គ្នាទៅវិញទៅមកគួរជាទីពេញចិត្តពីមួយឆ្នាំទៅមួយឆ្នាំ ដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ បាននាំមកនូវការសម្រេចបានបុព្វហេតុរួម នៃការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដល់ប្រជាជននៃប្រទេសទាំងពីរ រួមទាំងមនុស្សជាតិក្នុងតំបន់ និងពិភពលោក។ ក្នុងនាមក្រសួងសាធារណៈចិន ឯកឧត្តម លីវ ចុងអ៊ី បានកោតសរសើរការដឹកនាំដ៏មុះមុតប៉ិនប្រសព្វ Read more

ឯកឧត្តម សូ មុនីរក្សា អញ្ជើញដឹកនាំកិច្ចពិភាក្សាលើលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ

PTH÷ នៅថ្ងែទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចពិភាក្សាលើលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ។កិច្ចពិភាក្សានេះ ត្រូវបានបែងចែកជា ៤ក្រុម ដោយពិភាក្សាលើប្រធានបទចំនួន ៤ គឺ៖ (១) ការគ្រប់គ្រង និងអភិវឌ្ឍសាលាជាតិរដ្ឋបាលមូលដ្ឋាន (២) ការលើកកម្ពស់ប្រសិទ្ធភាពនៃការអភិវឌ្ឍសមត្ថភាព (៣) ការជំរុញការស្រាវជ្រាវ និងផ្សព្វផ្សាយ និង (៤) ការពង្រឹងកិច្ចសហប្រតិបត្តិការ។បន្ទាប់ពីការបង្ហាញលទ្ធផល នៃការពិភាក្សារបស់ក្រុមនីមួយៗ ឯកឧត្តមនាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន បានធ្វើការបូកសរុបលទ្ធផល និង ឆ្លើយតបទៅនឹង បញ្ហាប្រឈមដែលបានលើកឡើង ។ ឯកឧត្តមនាយក បានវាយតម្លៃខ្ពស់ចំពោះ ការចូលរួម យ៉ាងផុសផុល Read more

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា

PTH÷ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងជួយដល់ជីវភាពរស់នៅ និងសម្រាលបន្ទុករបស់វីរយុទ្ធជនព្រមទាំងក្រុមគ្រួសារ និងជនភៀសសឹកកម្ពុជា ។ក្នុងពិធីនេះដែរ សមាគមឧកញ៉ាកម្ពុជា បានឧបត្ថម្ភ (១)ថវិកា ចំនួន ១,០០៥,០០០ (មួយលានប្រាំពាន់) ដុល្លារអាមេរិចគត់ និង(២)ទឹកបរិសុទ្ធចំនួន ៥០០កេស ជូនដល់ កាកបាទក្រហមកម្ពុជា ដើម្បីរៀបចំចាត់ចែងជាអំណោយជួយដល់វីរយុទ្ធជនព្រមទាំងក្រុមគ្រួសារ ក៏ដូចជាជនភៀសសឹកដែលកំពុងរស់នៅតាមជំរំផងដែរ ។កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌មួយដែលតែងតែជួយដល់ប្រជាជនកម្ពុជាទាំងអស់គ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកដែលកំពុងជួបគ្រោះ បញ្ហា Read more

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅតំបន់ច១ និងនៅស្ពានស្ទឹងមេទឹក

PTH÷ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា ស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាង កម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ។ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ បទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥,  សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។ ជាមួយគ្នានេះ កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទីនិងអាណត្តិរបស់AOT ដើម្បី ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព Read more

ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ ជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

PTH÷ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។ ភាគីទាំងពីរបានប្រជុំពិភាក្សាគ្នាទៅលើការងារសំខាន់ៗមួយចំនួនលើការពង្រឹងការអនុវត្តនូវខ្លឹមសារសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ Read more

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមប្រកាសសមាសភាពក្រុមការងារដឹកនាំ គាំទ្រ តាមដាន និងជំរុញការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារផ្សេងៗជូនពលរដ្ឋខ្មែរទូទៅនិងពលរដ្ឋខ្មែរវិលពីប្រទេសថៃ

PTH÷ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមប្រកាសសមាសភាពក្រុមការងារដឹកនាំ គាំទ្រ តាមដាន និងជំរុញការផ្ដល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារផ្សេងៗជូនពលរដ្ឋខ្មែរទូទៅនិងពលរដ្ឋខ្មែរវិលពីប្រទេសថៃក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំសម្ដេចក្រឡាហោម ស ខេង ទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ

PTH÷ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។ ពិធីបិទសន្និបាតនាព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបីក្នុងខេត្ត មន្ត្រីរាជការចំណុះសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក អធិការនគរបាលស្រុក ក្រុង មេបញ្ជាការផ្នែកសឹករងស្រុក ក្រុង ចៅសង្កាត់ មេឃុំ ស្មៀនឃុំ និងគ្រឹះស្ថានឯកជនក្នុងខេត្ត សរុបប្រមាណ ៧៧០នាក់។ក្នុងសុន្ទរកថាស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃសន្និបាត ឯកឧត្តមបណ្ឌិត ជាម Read more

រដ្ឋបាលខេត្តតាកែវ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦

PTH÷ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត  រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលរដ្ឋានខេត្តតាកែវ។ក្នុងពិធីបិទនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរង ខេត្ត លោកនាយក នាយករងរដ្ឋបាល លោកនាយក នាយករងទីចាត់ការ សាលាខេត្ត Read more

គ.ជ.អ.ប. រៀបចំកិច្ចប្រជុំលើកទី២២នៃក្រុមការងារបច្ចេកទេស ស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

PTH÷ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានរៀបចំកិច្ចប្រជុំលើកទី២២នៃក្រុមការងារបច្ចេកទេសស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.អ.ប. បានដឹកនាំធ្វើជាសហប្រធានជាមួយលោក Christof Weigelmeier អនុប្រធានបេសកកម្ម, ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រចាំស្ថានទូតអាល្លឺម៉ង់នៅកម្ពុជា(German Embassy) អមដោយលោកស្រី Yasmin Siddiqi ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា(ADB)។ កិច្ចប្រជុំនេះផងដែរ មានការអញ្ជើញចូលរួមដោយឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ព្រមទាំងមានការអញ្ជើញពីតំណាង(ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ក្រសួងសុខាភិបាលក្រសួងផែនការ ក្រសួងអប់រំ យុវជន Read more