អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងអំណរគុណអង្គការសកម្មភាពកំចាត់មីនជប៉ុនប្រចាំកម្ពុជា ដែលបានចូលរួមសកម្មភាពបោសសម្អាតមីននៅកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ
PTH÷ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា លោក URANO Shigeyuki ចូលជួបសម្តែងការគួរសម និងជម្រាបលា ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រោយបញ្ចប់បេសកកម្មរយៈពេល៩ឆ្នាំ នៃកិច្ចប្រតិបត្តិការដោះមីនរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្នុងខេត្តបន្ទាយមានជ័យ។ការចូលជួបសម្តែងការគួរសម ក៏មានការអញ្ជេីញចូលរួមថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អង្គភាព CMAC ខេត្តបន្ទាយមានជ័យ ធ្វេីឡេីងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។ឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណអង្គការសកម្មភាព កំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា ដែលបានចូលរួមសកម្មភាពបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប្រមាណ៩ឆ្នាំ ដោះមីនបានសម្រេចលទ្ធផលត្រចេះត្រចង់។ឯកឧត្ដមបញ្ជាក់ថា Read more










