កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារសម្រាប់គម្រោងហិរញ្ញប្បទានឥតសំណង ចំនួន ២Cambodia and Japan Sign Exchange of Notes on Two Grant Projects
PTH÷ សេចក្តីប្រកាសព័ត៌មានកម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្ដូរសារសម្រាប់ គម្រោងហិរញ្ញប្បទានឥតសំណងចំនួនពីរនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ- បរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ ព័ន្ធស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់គម្រោងចំនួនពីរ ដូចខាងក្រោម៖១. ទឹកប្រាក់ចំនួន ១.៧០០.០០០.០០០ យ៉េន (ប្រមាណ ១១.៣ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងសមាហរណកម្មការបោសសម្អាតគ្រាប់មីន និងសង្គ្រោះជនពិការ ដោយសារគ្រាប់មីន (ដំណាក់កាលទី៣) និង២. ទឹកប្រាក់ចំនួន១.១៤២.០០០.០០០ យ៉េន (ប្រមាណ ៧.៦ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងជំនួយម៉ាស៊ីនស្ទែនកុងតឺន័រនៅចំណតកុងតឺន័រថ្មី Read more










